(បាត់ដំបង)រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការបង្ការទប់ស្កាត់ និងបង្រ្កាបគ្រឿងញៀន តាមបណ្តាខេត្តជាប់ព្រំដែន និងច្រកទ្វារព្រំដែន លោក ម៉ក់ ជីតូ បានជំរុញដល់សមត្ថកិច្ចជាប់ព្រំដែន ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ទាំងអស់ ត្រូវពង្រឹងវិធានការបង្ការ ទប់ស្កាត់ បង្ក្រាបគ្រឿងញៀនឆ្លងដែន និងក្នុងសហគមន៍នៃស្រុកជាប់ព្រំដែននៃខេត្តបាត់ដំបង ។ការណែនាំនេះ ក្នុងពេលដែលលោក មានវត្តមានចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រនៃខេត្តបាត់ដំបង មានស្រុកកំរៀង ភ្នំព្រឹក និងស្រុកសំពៅលូន ដើម្បីពង្រឹងវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនឆ្លងដែន និងនៅក្នុងសហគមន៍នៃស្រុកជាប់ព្រំដែន កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោក ធូ ភា អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម សុខ លូ អភិបាលខេត្តបាត់ដំបង ព្រមទាំងអាជ្ញារស្រុក និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនទៀត ។លោក ម៉ក់ ជីតូ បានធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះលទ្ធផលនៃប្រតិបត្តិការរបស់ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលជាសមាជិកគណៈកម្មការបង្ការទប់ស្កាត់ បង្ក្រាបគ្រឿងញៀនតាមបណ្ដាខេត្តជាប់ព្រំដែន និងតាមច្រកទ្វារព្រំដែន នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ចំពោះការអនុវត្តការងារកន្លងមកនេះ សំដៅលើការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ។លោក រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានណែនាំឱ្យពង្រឹងការដឹកនាំទទួលខុសត្រូវរបស់គណៈកម្មការត្រួតពិនិត្យគ្រឿងញៀនខេត្តបន្ថែមទៀត ពោលត្រូវបន្តជំរុញការងារអប់រំផ្សព្វផ្សាយ តាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ៣កុំ ១រាយការណ៍ ពិសេសសង្កត់ធ្ងន់អំពីគ្រោះថ្នាក់នៃគ្រឿងញៀន និងការប្រឈមចំពោះមុខច្បាប់ លើសពីនេះ ត្រូវបំប៉នសមត្ថភាពមន្ត្រីអនុវត្តន៍ច្បាប់ អំពីច្បាប់ជំនាញ និងពង្រឹងវិន័យ ដើម្បីអនុវត្តការងារកាន់តែទទួលបានជោគជ័យ ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេចធិបតី ណែនាំឱ្យក្រសួងរ៉ែ សា្ថប័នមានសមត្ថកិច្ច និងអាជ្ញាធរដែនដី ត្រូវសហការគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យគ្រប់រូបភាព ()
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
វីដែអូ