(បាត់ដំបង)៖ សាកលវិទ្យាល័យជាតិបាត់ដំបង នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង សាកលវិទ្យាល័យជាតិបាត់ដំបងជាមួយក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក (RMA Cambodia) ដែលជាក្រុមហ៊ុនផលិត និងដំឡើងរថយន្តហ្វតដ៏ធំនៅខេត្តពោធិ៍សាត់ នៃប្រទេសកម្ពុជា។ថ្លែងនៅក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់នេះ លោក សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានធ្វើរបាយការណ៍សង្ខេប ស្តីវឌ្ឍនភាពនានា សាកលវិទ្យាល័យជាតិបាត់ដំបង ព្រមទាំងលើកពីសារៈសំខាន់នៃអនុស្សរណៈរវាងក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក (RMA Cambodia) ដែលនឹងផ្តល់ប្រយោជន៍គ្នាទៅវិញទៅមក និងការផ្តល់ឱកាសដល់និស្សិតធ្វើទស្សនកិច្ចសិក្សា ហាត់ការ និងឱកាសការងារជាបុគ្គលិកនៅក្នុងក្រុមហ៊ុន អ អិម អេ (RMA Cambodia) នេះផ្ទាល់តែម្តង។លោក Grant Honeyman ប្រធានគ្រប់គ្រងទូទៅផ្នែកធនធានមនុស្សនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) បានមានចំណាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម ក្នុងការបង្កើតឱ្យមានអនុស្សរណៈនៃការយោគយល់នេះ ដែលជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការទទួលយកនិស្សិតចូលបម្រើការងារ នៅក្នុងក្រុមហ៊ុនក្រោយបញ្ចប់ការសិក្សា និងការទទួលនិស្សិតហាត់ការ ព្រមទាំងទស្សនកិច្ចសិក្សារយៈពេលខ្លីផងដែរ។លើសពីនេះទៅទៀតក្រុមហ៊ុននឹងចូលរួមក្នុងវគ្គបណ្តុះបណ្តាលផ្សេងៗ ដើម្បីជាប្រយោជន៍ជូនដល់សាកលវិទ្យាល័យ និងចូលរួមក្នុងការអភិវឌ្ឍកម្ម វិធីសិក្សារបស់សាកលវិទ្យាល័យដើម្បីធានាដល់ ការឆ្លើយតបក្នុងទីផ្សារការងារផងដែរ។ ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំនៃភាគីទាំងពីរ និងជាពិសេសនិស្សិតសរុបប្រមាណជាង៤០០នាក់ផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ