ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោកឧត្តសេនីយ៍ទោ ស ថេង ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅអនុវត្តន៍បន្ត
Wed,19 February 2025 (Time 09:38 PM)
ដោយ ៖ (ចំនួនអ្នកអាន: 35នាក់)

(ពោធិ៍សាត់) ៖ នៅរសៀលថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារកិច្ចប្រតិបត្តិការ រក្សា ការពារ សន្តិសុខ សណ្តាប់ធ្នាប់ ប្រចាំខែកុម្ភៈ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត និងមានអញ្ជើញចូលពីលោក លោកស្រី ស្នងការរង លោកនាយ នាយរងការិយាល័យជំនាញ លោកអធិការ អធិការរងនគរបាលក្រុង.ស្រុកទាំង៧ និងលោកនាយ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៤៩ឃុំ.សង្កាត់ ។

ក្រោយពីបានស្តាប់ ការអានរបាយការណ៍កិច្ចសហប្រតិបត្តិការ រក្សា ការពារ សន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈ ប្រចាំខែកុម្ភៈ របស់លោក នាយការិយាល័យ សរុប វិភាគ ដែលឆ្លុះបញ្ចាំងពី ការកើតឡើងនៃអាត្រាបទល្មើស ទាំងឧក្រិដ្ឋ និងមជ្ឈិម ការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ការខិតខំប្រឹងប្រែង ក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រឿងញៀន ក្មេងទំនើង និងល្បែងស៊ីសង ព្រមទាំងមតិចូលរួមស្តីពី បទពិសោធន៍ការងារចំណុចខ្លាំង ចំណុចខ្សោយផែនការសកម្មភាពរបស់អធិការដ្ឋាន និងប្រសាសន៍ចូលរួមពីលោកស្នងការរងផែនការងារជំនាញ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តបានមានប្រសាសន៍ ឲ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវពង្រឹងការងារបំពេញតួនាទីភារកិច្ចឲ្យបានកាន់តែល្អ ត្រូវយកចិត្តទុកដាក់បន្តពង្រឹងលើការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់គ្រប់បទល្មើស ល្បែងស៊ីសងគ្រប់ប្រភេទ និងក្មេងទំនើង គ្រឿងញៀន ឲ្យបានកាន់តែល្អបន្ថែមទៀត បម្រើសេវាតាមសំណូមពរ ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ត្រូវបន្តពង្រឹងយកចិត្តទុកដាក់លើការងារសហការចុះត្រួតពិនិត្យ បង្ក្រាបបទល្មើសគ្រប់ប្រភេទនៅពេលយប់ ពង្រឹងការចុះ ផ្សព្វផ្សាយគោលនយោបាយភូមិ.ឃុំ សង្កាត់មានសុវត្ថិភាព ទន្ទឹមនឹងនេះអធិការដ្ឋាននីមួយត្រូវជួយពង្រឹង កម្លាំងសម្រាប់ទ្រោលសភាពការណ៍ ត្រូវពង្រឹងការត្រួតពិនិត្យលើការអនុវត្តការងាររបស់ប៉ុស្តិ៍ តាមគោលការណ៍ណែនាំរបស់ថ្នាក់ដឹកនាំ បង្កើនការតស៊ូលើបទល្មើសដែលបានកើតឡើង ពង្រឹងបន្ថែមទៀតលើការគ្រប់គ្រងមុខសញ្ញា ការគ្រប់គ្រងមនុស្ស ការគ្រប់គ្រងមធ្យោបាយ ការគ្រប់គ្រងអាវុធជាតិផ្ទុះគ្រប់ប្រភេទ និងគ្រប់គ្រងលើអាជីវកម្មមុខរបរពិសេស ត្រូវបន្តផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ឲ្យបង្កើនការប្រុងប្រយ័ត្ន រក្សា ការពារ សម្ភារៈ ជៀសវាងមានជនខិលខូច លួចធ្វើសកម្មភាពចោរកម្មនៅតាមមូលដ្ឋាន រឹងបន្តឹង និងបង្កើនការត្រួតពិនិត្យ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងបង្កើនការផ្សព្វផ្សាយស្តីពី ការប្រើប្រាស់ផ្លូវ កម្លាំងនគរបាលគ្រប់រូបត្រូវបញ្ឈប់នូវការប្រើប្រាស់យានយន្តដែលគ្មានឯកសារត្រឹមត្រូវ ប្រើប្រាស់ស្លាកលេខមិនប្រក្រតី នឹងត្រូវអនុវត្តន៍ឲ្យបាន ត្រឹមត្រូវ លើការស្នើសុំអនុញ្ញាតច្បាប់ឈប់សម្រាក តាមអនុក្រឹត្យរបស់ក្រសួង នឹងត្រូវគោរពវិន័យរបស់កងកម្លាំងឲ្យបានខ្ជាប់ខ្ជួន ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ