ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សម័យបច្ចេកវិទ្យា ជួនកាលរឿងតូច អាចទៅជារឿងធំ ទាមទារឱ្យយល់ស្ថានការណ៍ច្បាស់លាស់
Wed,19 February 2025 (Time 10:36 AM)
ដោយ ៖ (ចំនួនអ្នកអាន: 91នាក់)

ភ្នំពេញ៖ សម្តេចបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា សម័យបច្ចេកវិទ្យា ជួនកាលរឿងតូច អាចទៅជារឿងធំ ពេលខ្លះដោយសារការមិនយល់ច្បាស់លាស់ ។

ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និង បណ្ឌិតកិត្តិយស​ នៃសាកលវទ្យាល័យ អាស៊ី អឺរ៉ុប សរុបចំនួន ២ ៥៥១ អង្គ/នាក់ (នារី ១ ១៦៩ នាក់) នៅមជ្ឈមណ្ឌលសន្និបាតនិង ពិព័រណ៍កោះពេជ្រ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចធបិតី បានរំលេច អំពីករណីដែលកើតឡើងថ្មីៗ និងទាក់ទាញមហាជនតាមដានខ្លាំង ពោលរឿងការដាក់លូ ដែលតម្រូវឱ្យបង់ថវិកា៤០ដុល្លារ និងជាពិសេសករណីប៉ះទង្គិចពាក្យសម្តីគ្នា រវាងមន្ត្រីអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក និងលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាជាដើម ។

ទោះជាយ៉ាងណា សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ហើយថា សម្តេចក៏មិនអាចបកស្រាយ ឬលើកឡើងគ្រប់បញ្ហាទាំងអស់នោះទេ ព្រោះមានមន្ត្រីពាក់ព័ន្ធជំនាញផ្សេងៗ បានធ្វើការលើរឿងទាំងនេះរួចរាល់ទៅហើយ ។ ក្នុងនោះសម្តេចធិបតី មានប្រសាសន៍ថា “វាមិនមែនដោយសារជារឿងថ្មី នៃការធ្វើបែបនោះ ប៉ុន្តែរឿងនេះ វាជារឿងកើតតូចមួយ ពន្យល់រួចទៅហើយ ខ្ញុំសូមមិនពន្យល់ទេ។ តាមពិតបើសិនជាយើងយល់រឿង អត់ច្រឡំ អត់ពិបាក អត់ទៅជារឿងធំនោះទេ” ។

ជាមួយគ្នានេះ សម្តេចធិបតី បានណែនាំ ឱ្យជជែកគ្នាជាមុន ហើយរួមគ្នា ឯកភាពគ្នា នោះរឿងរ៉ាវនឹងមិនពិបាកឡើយ និងបង្កើតជារឿងមានបញ្ហា៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ