(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្ត របស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង។ពិធីនេះមានការអញ្ជើញចូលរួមពីអនុប្រធានអចិន្ដ្រៃយ៍ អនុប្រធាន ហេរញ្ញិគណៈកម្មាធិការសាខា សមាជិក សមាជិកា គណៈកម្មាធិការសាខា អនុសាខាក្រុងស្រុកទាំង១៤ និងក្រុមប្រតិបត្តិសាខាសរុបចំនួន៣០រូប កិច្ចប្រជុំនេះប្រារព្ធធ្វើនៅសាលប្រជុំសាខាកាកបាតក្រហមកម្ពុជា ខេត្តបាត់ដំបង។លោក កុសុម សុភីនារ៉ា នាយកសាខា បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោក សុខ ផល ប្រធានកិត្តិយសសាខា លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។នៅឆ្នាំ២០២៤ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងសម្រេចបានក្នុងវិស័យស្នូលទាំង៤ ក្នុងនោះរួមមានទី៖ ការងារគ្រប់គ្រងគ្រោះមហន្តរាយទី២៖ ការងារសុខភាព និងការថែទាំសុខភាពក្នុងសហគមន៍ ទី៣៖ ការងារលើកកម្ពស់ គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ និងទី៤ ការអភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍន៍ធនធាន និងឈរលើគោលកាណ៍គ្រឹះទាំង៧របស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់រងទុក្ខដោយមិនមានការជួយជ្រោមជ្រែងពីអាជ្ញាធរ និងថ្នាក់ដឹកនាំសាខាខេត្ត អនុសាខាក្រុងស្រុកឡើយ។ជាក់ស្តែងក្នុងឆ្នាំ២០២៤កន្លងទៅនេះ សាខាខេត្តបាត់ដំបង អនុសាខាក្រុង ស្រុកទាំង១៤ បានផ្តល់អំណោយមនុស្សធម៌សរុបបានចំនួន១៦១លើក គ្រួសារទទួលផលស្មើនឹង ២,០២៨គ្រួសារ មានមនុស្សរាយ ចំនួន ៦,១១៨នាក់/ស្រី៣,០៦០នាក់ មកពី ភូមិចំនួន៣៦២ភូមិ លើឃុំ សង្កាត់ចំនួន១៩៣ ក្នុងនោះអំណោយសាខាខេត្តផ្ទាល់ ចំនួន១,៤៨៣គ្រួសារ និងអំណោយរបស់អនុសាខាក្រុង/ស្រុកផ្ទាល់ចំនួន៥៤៥គ្រួសារ ក្នុងនោះសាខាបានផ្តល់អំណោយដល់គ្រួសារអ្នករស់នៅជាមួយមេរោគអេដស៍ចំនួន ១៥០នាក់ និងបានធ្វើផ្ទះប្រគល់ជូនគ្រួសារងាយរងគ្រោះចំនួន ៦ខ្នងផ្ទះ ដល់គ្រួសារងាយរងគ្រោះផងដែរ។លោក សុខ លូ ក៏បានថ្លែងនូវការកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការសាខានិងមន្ត្រីក្រុមប្រតិបត្តិសាខា និងអនុសាខាដែលបានខិតខំ បំពេញភារកិច្ចយ៉ាងសកម្មក្នុងកិច្ចការមនុស្សធម៌របស់ខ្លួន ក្នុងការជំរុញសកម្មភាពធ្វើឱ្យសម្រេចបាននូវលទ្ធផលគួរឱ្យកត់សម្គាល់។លោកប្រធានក៏បានណែនាំ និងជំរុញអំពីវិធានការចាំបាច់មួយចំនួនដោយត្រូវត្រួតពិនិត្យ និងត្រៀមគ្រប់លទ្ធភាព ទាំងកម្លាំងមធ្យោបាយ ថវិកា និងសម្ភារក្នុងការចុះជួយអន្តរាគមន៍ឆ្លើយតបឱ្យបានទាន់ពេលវេលា ដល់ជនដែលងាយរងគ្រោះ ក្នុងខណៈពេលមានគ្រោះអាសន្នកើតឡើង និងគ្រោះមហន្តរាយផ្សេងៗដែលបានកើតឡើងភ្លាមៗ។ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានសំណូមពរ និងបានដាស់តឿនដោយក្រើនរំឭក ដល់មន្រី្តប្រតិបត្តិសាខា និងអនុសាខាទាំងអស់ ត្រូវបន្តខិតខំ និងលះបង់នូវស្មារតីក្នុងការចូលរួមបន្តអនុវត្តគ្រប់សកម្មភាពមនុស្សធម៌លើការងារវិស័យស្នូលទាំង៤របស់កាកបាទក្រហមកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឱ្យបានកាន់តែល្អប្រសើរ និងសកម្មផុលផុសក្នុងការប្រមូលផ្តុំកម្លាំងមនុស្សធម៌ ដើម្បីចូលរួមលើកកម្ពស់ជីវភាពរបស់ជនងាយរងគ្រោះបំផុត។កិច្ចប្រជុំក៏បានដាក់ទិសដៅបន្ត ជំរុញការងារអភិវឌ្ឍន៍សាខា និងអនុសាខាដែលក្នុងនោះគឺសកម្មភាពការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស និងការងាររដ្ឋបាល និងហិរញ្ញកិច្ច ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ និងការពិនិត្យតាមដានវាយតម្លៃ របាយការណ៍របស់អនុសាខាដោយមានផែនការសកម្មភាពមួយជាក់លាក់ ជាពិសេសក្នុងឱកាសខួបទី១៦២ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងការរៀបចំសន្និបាតគណៈកម្មាធិការសាខាអាណត្តិទី៦ នាពេលខាងមុខ។ សាខា អនុសាខាក្រុងស្រុកទាំងអស់ត្រូវ ខិតខំរួមគ្នាកៀងគររកសប្បុរសជន មានព្រះសង្ឃ សម្តេច លោក លោកស្រី លោកឧកញ៉ា សប្បុរជនគ្រប់មជ្ឈដ្ឋានដើម្បីជួយឧបត្ថម្ភគាំទ្រដល់សាខាកាកបាទក្រហមខេត្ត ជាថវិកាក្តី ជាសម្ភារក្តី ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយគ្រោះធម្មជាតិ និងខ្វះខាតនៅមូលដ្ឋានជាបន្តទៀត។ប្រធានគណៈកម្មាធិការសាខាបានផ្តល់ប័ណ្ណសសើរ និងថ្លែងអំណរគុណដល់អនុសាខាក្រុង ស្រុកទាំង១៤ ដែលមានស្នាដៃល្អក្នុងការខិតខំបំពេញការងារក្នុងការឆ្លើយតបសកម្មភាពមនុស្សធម៌ នៅតាមមូលដ្ឋានរបស់ខ្លួន និងបានប្រគល់បណ្ណអប់រំផ្សព្វផ្សាយស្តីពីសុខភាព និងឯកសារមួយចំនួនផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ