ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំពិភាក្សាការងាររៀបចំសណ្តាប់ធ្នាប់ ក្នុងទីក្រុងបាត់ដំបង
Tue,18 February 2025 (Time 04:20 PM)
ដោយ ៖ (ចំនួនអ្នកអាន: 64នាក់)

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយថ្នាក់ដឹកនាំមន្ទីរជំនាញនានា និងអ្នកពាក់ព័ន្ធមួយចំនួន ដើម្បីសម្រុករៀបចំទាំងការ ជួសជុល កសាង ហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតកន្លងមក និងរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ទីក្រុងបាត់ដំបងជាច្រើនកន្លែង នារដូវប្រាំងឆ្នាំ២០២៥នេះ។

ថ្លែងក្នុងឱកាសនោះ លោក សុខ លូ បានបញ្ជាក់ថា កាលពីរដូវវស្សាកន្លងទៅ ទីក្រុងបាត់ដំបង និងស្រុកមួយចំនួន បានរងការខូចខាតផ្លូវថ្នល់ ជាច្រើនកន្លែងដោយអន្លើ ដោយសារជំនន់ទឹកភ្លៀងធ្វើឲ្យប្រជាពលរដ្ឋ ជួបការលំបាកក្នុងការធ្វើដំណើរប្រចាំថ្ងៃ តែត្រូវបានអាជ្ញាធរខេត្តដឹកនាំមន្រ្តីជំនាញចុះជួយសង្រ្គោះបន្ទាន់ជាបន្តបន្ទាប់ផងដែរ។

លោកបានបន្តថា មន្ដ្រីជំនាញពាក់ព័ន្ធទូទាំងខេត្តទាំងអស់ បានខិតខំធ្វើការជួយសង្រ្គោះ អស់ពីលទ្ធភាព បម្រើប្រជាពលរដ្ឋទៅតាមជាក់ស្តែង និងបានទាន់ពេលវេលាផងដែរ។ ទោះជាមានការរវល់ការងារស្នូលជំនាញរៀងៗខ្លួនក៏ដោយ តែការសង្គមក៏សំខាន់ដែរ ដែលត្រូវតែចុះជួយជាបន្ទាន់ ដើម្បីកាន់បន្ថយ ការលំបាករបស់ប្រជាពលរដ្ឋ ដោយគ្រោះធម្មជាតិផ្សេងៗផងដែរ។

លោកអភិបាលខេត្តបាត់ដំបង បានន្ថែមថា ពេលក្រុមការងារជំនាញនីមួយៗកំពុងញាប់ដៃញាប់ជើងទាន់រដូវប្រាំង បាននិងកំពុងធ្វើការងារនេះ រៀងៗខ្លួន ជាក់ស្តែងបានអញ្ជើញបើកកិច្ចប្រជុំពិភាក្សាការងាររៀបចំសណ្តាប់ធ្នាប់ ទីក្រុងបាត់ដំបង ដើម្បីរៀបចំគម្រោងអភិវឌ្ឍន៍ កែលម្អសួនច្បារ ផ្លូវ ទីធ្លា ចំណតរថយន្ត ផ្លូវដើរថ្មើរជើង ផ្លូវជិះកង់ សម្រាប់ទទួលភ្ញៀវទេសចរ មកកម្សាន្ត លើកសោភ័ណភាពទីក្រុង និងសេដ្ឋកិច្ច ជីវភាពរស់នៅប្រជាពលរដ្ឋខេត្តបាត់ដំបង ក្នុងពេលអនាគត និងនៅថ្ងៃស្អែកនេះ ក៏មានការរៀបចំក្រុងពាលី កសាងសួនច្បារ «តេជោសន្តិភាព» នៅខាងកើតស្ទឹងសង្កែផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ