ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលថា វត្តអារាម នៃព្រះពុទ្ធសាសនា បានរួមវិភាគទានដល់សង្គមខ្មែរតាំងតែពីបុរាណកាលរហូតដល់សព្វថ្ងៃនេះ ខណៈវត្តអារាមនេះ គឺជាទីកន្លែងដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះសីលធម៌ និងគុណធម៌សង្គមខ្មែរ និងជាទីកន្លែងបណ្តុះបណ្តាលអប់រំទាំងផ្លូវកាយ និងផ្លូវចិត្ត និងកសាងធនធាន មនុស្សឲ្យមានចំណេះដឹងជាដើម។ក្នុងឱកាស ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសម្ពោធមហាកុដិ សម្តេចព្រះសង្ឃរាជ ជួន ណាត និងវិទ្យាស្ថានស្រាវជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ ព្រមទាំងសមិទ្ធិនានា ក្នុងវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២៥នេះ ព្រះករុណា ព្រះមហាក្សត្រ ព្រះអង្គបានមានព្រះរាជបន្ទូលថា ក្នុងបរិការនេះ តួនាទីលេចធ្លោររបស់វត្តអារាមព្រះពុទ្ធសាសនា បានក្លាយទៅជាជលករមួយ ដែលមិនអាចកាត់ផ្តាច់ចេញបានទាំងដំណើរជីវិតពលរដ្ឋខ្មែរប្រចាំថ្ងៃ និងការអភិវឌ្ឍសង្គមជាតិ ដែលមានន័យថា «វត្តអារាមនិង សង្គមគឺតែមួយ»។ព្រះករុណា ព្រះមហាក្សត្រព្រះអង្គ បានមានព្រះរាជបន្ទូលទៀតថា តាំងពីអតីត កាលរហូតដល់បច្ចុបន្នកាល វត្តអារាមបានជួយផ្តល់កន្លែងស្នាក់នៅ បួស រៀនសូត្រ ចំណេះដឹងទូទៅ ដល់អ្នកដែលមានការខ្វះខាតដោយក្នុងចំណោមនោះ មានមួយចំនួនបានក្លាយទៅជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្នុងការបម្រើរដ្ឋផងដែរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ