(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលជួបប្រជុំពិភាក្សាការងារជាមួយ លោកស្រី Philomena Gnanapragasam អគ្គនាយិកា វិទ្យាស្ថានអាស៊ី-ប៉ាស៊ីហ្វិក សម្រាប់ប្រព័ន្ធផ្សព្វផ្សាយសោតទស្សន៍ (AIBD) នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីចាប់ផ្តើមដំណើរការងារនៃកិច្ចសហការរួមគ្នាក្នុងការត្រៀមរៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ នៅលើទឹកដីអង្គរ ខេត្តសៀមរាប នាចុងខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ ហើយមូលបទសំខាន់នៃអង្គសន្និសីទគឺ «ប្រព័ន្ធផ្សព្វផ្សាយ៖ ប្រារព្ធខួប២០ឆ្នាំ នៃភាពឧត្តុងឧត្តម និងទិសដៅទៅមុខ»។នាឱកាសនោះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា និងអគ្គនាយិកា វិទ្យាស្ថានអាស៊ី-ប៉ាស៊ីហ្វិក សម្រាប់ប្រព័ន្ធផ្សព្វផ្សាយសោតទស្សន៍ (AIBD) បានផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីចាប់ផ្តើមអនុវត្តន៍ការងារត្រៀមរៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ នៅលើទឹកដីអង្គរ ខេត្តសៀមរាប ចាប់ពីថ្ងៃទី២០ ដល់២៥ ខែកក្កដា ឆ្នាំ២០២៥ ដោយគ្រោងអញ្ជើញអ្នកចូលរួមក្នុងសន្និសីទដែលធ្វើកិច្ចការងារក្នុងប្រព័ន្ធផ្សព្វផ្សាយ ជាវាគ្មិនសំខាន់ៗ និងម្ចាស់ឧបត្តម្ភកម្មវិធីប្រមាណ ៧០០នាក់ នៅទូទាំងពិភព ដើម្បីជួយផ្សព្វផ្សាយពីសក្តានុពលនៃវិស័យទេសចរណ៍ សម្បត្តិវប្បធម៍ដ៏សម្បូរណ៍បែប ភាពស្រស់ស្អាតនៃកម្ពុជា ជាពិសេសបង្ហាញពីសុខសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ក្រៅពីដំណើរការនៃអង្គសន្និសីទក៏មានជាកិច្ចប្រជុំ និងសិក្ខាសាលាពាក់ព័ន្ធទៅកិច្ចការងារជាច្រើនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយអាសុី-បាសុីហ្វិក។ជាការរម្លឹកឡើងវិញដែរថា កាលពីថ្ងៃ១០-១៤ ខែមិថុនា ឆ្នាំ២០១៩ ក្រសួងព័ត៌មាន បានរៀបចំកិច្ចប្រជុំកំពូល AMS Siem Reap 2019 នៅលើទឹកដីអង្គរខេត្តសៀមរាប ដោយទទួលបានជោគជ័យ។គួររម្លឹកថា សន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី១៩ បានប្រារព្ធធ្វើឡើងនៅដើមខែកញ្ញា ឆ្នាំ២០២៤ នាទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ហើយលោករដ្ឋមន្ត្រី នេត្រ ភក្រ្តា បានដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន អញ្ជើញចូលរួមផងដែរ។នៅក្នុងការអញ្ជើញចូលរួមនោះដែរ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានអំពាវនាវឱ្យបណ្តាប្រទេសជាសមាជិកវិទ្យាស្ថានអភិវឌ្ឍន៍ប្រព័ន្ធផ្សាយសោតទស្សន៍អាស៊ីប៉ាស៊ីហ្វិក AIBD ចូលរួមជាមួយកម្ពុជាក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលជាបញ្ហារួមរបស់តំបន់ និងបានអំពាវនាវឱ្យបណ្តាលប្រទេសជាសមាជិក ចូលរួមជាមួយកម្ពុជានៅក្នុងយុទ្ធនាការនេះ ដើម្បីរួមគ្នាលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ។ គំនិតផ្តួចផ្តើមនេះត្រូវបានបង្ហាញនូវជំហរគាំទ្រ និងសាទរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ