កំពត៖ អភិបាលខេត្តកំពត លោក ម៉ៅ ធនិន បានណែនាំដល់គណកម្មការចំពោះកិច្ច នៅតាមមូលដ្ឋានឃុំ-សង្កាត់ យកចិត្តទុកដាក់ក្នុងផ្សព្វផ្សាយកម្មវិធី “ផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍន៍ប្រកបដោយចីរភាព” របស់រាជរដ្ឋាភិបាលឱ្យបានទូលំទូលាយ និងបានដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋានកុំឱ្យមានចន្លោះ។ ការណែនាំដូចនេះ ក្នុងកិច្ចប្រជុំស្តីពី ការត្រៀមអនុវត្ត កម្មវិធី “ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព” នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥។លោកអភិបាលខេត្ត ក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានឃុំ-សង្កាត់ ទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តកម្មវិធី “ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព” របស់រាជរដ្ឋាភិបាល ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល បានទាន់ពេលវេលា ហើយការងារដែលចាំបាច់បំផុតនោះគឺត្រូវធ្វើការវិនិច្ឆ័យកុំឱ្យលម្អៀង។ជាមួយគ្នានេះ លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត បានបញ្ចាក់ថា ការអនុវត្តកម្មវិធី “ផ្តល់ដី ការពារព្រៃ ដើម្បីចូលរួមអភិវឌ្ឍប្រកបដោយចីរភាព” នឹងចាប់ផ្តើមធ្វើការផ្សព្វផ្សាយ និងទទួលពាក់ចពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ទៅ ដោយដំណើរការនិតិវិធីត្រូវប្រើរយៈពេលសរុបចំនួន ៥១ថ្ងៃ សម្រាប់នៅថ្នាក់ក្រោមជាតិ ហើយអាជ្ញាធរមូលដ្ឋានឃុំ-សង្គាត់ ដែលស្ថិនៅក្នុងគណៈកម្មការចំពោះកិច្ច ជាតួអង្គសំខាន់បំផុតក្នុងកិច្ចការងារនេះ។ទន្ទឹមនេះ អាជ្ញាធរស្រុក និងអាជ្ញាធរឃុំ-សង្កាត់ នៅក្នុងខេត្តកំពត បានបង្ហាញសេចក្តីត្រេកអរ និងចូលរួមគាំទ្រយ៉ាងពេញទំហឹងចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវកម្មវិធី “ផ្តល់ដី ការពារព្រៃ ដើម្បីចូលរួមអភិវឌ្ឍប្រកបដោយចីរភាព” ដែលជាកម្មវិធីថ្មីមួយសម្រាប់ជួយពលរដ្ឋក្រីក្រនៅតាមមូលដ្ឋាន ព្រោះពួកគាត់រំពឹងថា ពលរដ្ឋក្រីក្រនៅក្នុងមូលដ្ឋាន និងមានដី មានមុខរបរ និងជីវភាពរស់នៅប្រសើរជាងមុន។អាជ្ញាធរ និងមន្ត្រីជំនាញក៏បានអំពាវនាវដល់ពលរដ្ឋ ដែលមានសញ្ជាតិខ្មែរពីកំណើត ហើយពុំដីរស់នៅពិតប្រាកដ ក្រីក្រពិតប្រាកដ និងមានឆន្ទៈចង់ទៅរស់នៅកន្លែងថ្មីដែលរដ្ឋផ្តល់ជូន ប្រញាប់ទៅសាកសួរព័ត៌មានបន្ថែមនៅតាមឃុំ-សង្កាត់ ដែលខ្លួនកំពុងរស់នៅ ដើម្បីដាក់ពាក្យស្នើសុំដីឱ្យបានទាន់ពេលវេលា៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ