ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា៖ ការខិតខំលះបង់របស់បងប្អូនអតីតយុទ្ធជន បាននាំមកនូវសន្តិភាពជូនប្រទេសជាតិរហូតដល់បច្ចុប្បន្ន
Wed,08 January 2025 (Time 01:33 PM)
ដោយ ៖ (ចំនួនអ្នកអាន: 76នាក់)

បន្ទាយមានជ័យ៖ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ ២០២៥ ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត អមដំណើរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជេីញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយ ជូនអតីតយុទ្ធជន ចំនួន ៣៣០គ្រួសារ ព្រមទាំងបានប្រគល់ផ្ទះ១០ខ្នងជូនអតីតយុទ្ធជន១០គ្រួសារ នៅមជ្ឈមណ្ឌលតេជោសន្តិភាព (ការ៉េពីរ) ស្ថិតនៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្ត បន្ទាយមានជ័យ។

នាឱកាសនោះដែរឯកឧត្តម ឌិត ទីណា មានប្រសាសន៍ថា សន្តិភាពទទួលបានក្រោយការបញ្ចប់សង្គ្រាម គឺជាការលំបាកមួយ ប៉ុន្តែការថែរក្សាសន្តិភាព និងស្ថិរភាពសង្គមជាតិ គឺជាការលំបាកមួយកម្រិតទៀត ដែលទាមទារឱ្យយេីងទាំងអស់គ្នាត្រូវរក្សាឱ្យបានគង់វង្សទោះស្ថិតនៅក្នុងតម្លៃណាក៏ដោយ។

ឯកឧត្ដមបន្តថា ការខិតខំលះបង់កម្លាំងកាយចិត្ត សាច់ស្រស់ ឈាមស្រស់ ក្រុមគ្រួសារ របស់បងប្អូនអតីតយុទ្ធជន បាននាំមកនូវសន្តិភាពជូនប្រទេសជាតិ ពន្លត់នូវភ្លើងសង្គ្រាម ដ៏ខ្មៅងងឹត ក្រោយថ្ងៃរំដោះ ៧ មករា ប្រជាជនកម្ពុជា ទូទាំងប្រទេសរួចផុតពីទុក្ខភ័យ ថ្ងៃ ៧ មករា គឺជាថ្ងៃកំណើតទីពីររបស់ប្រជាជនកម្ពុជាចង់ចាំមិនភ្លេច ក្រោមការដឹកនាំដោយភាពប៉ិនប្រសប់របស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកជីវិតធ្វើជាដើមទុន លះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុប្រទេសជាតិ ក្នុងក៏មានការចូលរួមយ៉ាខ្លាំងខ្លាពីបងប្អូនអតីតយុទ្ធជន ដែលធ្វើឱ្យប្រទេសកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ រហូតដល់ពេលបច្ចុប្បន្ននេះ។

ឯកឧត្ដម បន្តថា ជាការតបស្នងនូវគុណូបការៈដ៏ធំធេង របស់បងប្អូនអតីតយុទ្ធជន ប្រមុខរាជរដ្ឋាភិបាលទាំងអាណត្តិចាស់ និងអាណត្តិថ្មី ពិសេសក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយរដ្ឋមន្ត្រីនីតិកាលថ្មី ក៏នៅតែបន្ត គិតគូរ យកចិត្តទុកដាក់លេីអតីតយុទ្ធជន ទាំងអស់ទូទាំងប្រទេស ឱ្យមានជីវភាពល្អប្រសេីរ មានផ្ទះរស់នៅ សុខសាន្ត មានដីធ្លី និងអាចទទួលប្រាក់បំណាច់នានា ដែលជាការលេីកទឹកចិត្ត និងជាអំណោយនូវការតស៊ូ របស់បងប្អូនអតីតយុទ្ធជនកម្ពុជា។

ជាទីបញ្ចប់ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានផ្តល់នូវអំណោយរបស់ប្រមុខរាជរដ្ឋាភិបាលជូនដល់ពលរដ្ឋទាំង៣៣០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្គរ ២៥គីឡូក្រាម គ្រឿង ឧបភោគ បរិភោគ មួយចំនួន រួមនឹងថវិកា៥ម៉ឺន រៀល។

ជាមួយគ្នានោះ ឯកឧត្ដម ក៏បានអញ្ជើញ ប្រគល់ផ្ទះ ១០ខ្នង ជូនដល់បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារដែលកំពុងរស់ នៅមជ្ឈមណ្ឌលតេជោសន្តិភាព (ការ៉េពីរ) ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដេីម្បីរស់នៅផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ