ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធទី៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុច សុខុន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានអង្គប្រជុំគណៈកម្មាធិការការពារ សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងទីស្តីការក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែ ស្តីពីការពង្រឹងថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ នៅក្នុងទីស្តីការក្រសួងមហាផ្ទៃ។ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ កងកម្លាំង និង សន្តិសុខសណ្តាប់ធ្នាប់ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប នៅសាលប្រជុំរតនគីរី នាទីស្តីការក្រសួងមហាផ្ទៃ។ឯកឧត្តម អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថាកិច្ចប្រជុំនេះគឺធ្វើឡើងដើម្បីពិភាក្សាគ្នា រកចំនុចចន្លោះប្រហោង ចំណុចប្រឈម តាមអង្គភាពនីមួយៗ និងយកចំណុចដែលខ្វះខាត ដើម្បីយកមកដោះស្រាយ និងធ្វើឱ្យមានសុវត្ថិភាពនៅក្នុងទីស្តីការក្រសួងមហាផ្ទៃ ។ជាចុងបញ្ចប់ឯកឧត្តមបានស្នើសុំ និងណែនាំដល់មន្ត្រីគ្រប់អង្គភាពដែលពាក់ព័ន្ធទាំងអស់ ត្រូវបន្តព្យាយាមពង្រឹងនិងអនុវត្តន៍ការងារឡើងវិញដោយយកចិត្តទុកដាក់លើលើការពិនិត្យលើច្រកចេញចូល-ចូលក្នុងទីស្តីការក្រសួង។ ឯកឧត្តមបានបន្ថែមទៀតថាចំពោះការហ្វឹកហាត់ ត្រូវពង្រឹងអោយបានរឹងមាំ និងគោរពពេលវេលាអោយបានច្បាស់លាស់៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេចធិបតី ណែនាំឱ្យក្រសួងរ៉ែ សា្ថប័នមានសមត្ថកិច្ច និងអាជ្ញាធរដែនដី ត្រូវសហការគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យគ្រប់រូបភាព ()
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
វីដែអូ