ភ្នំពេញ៖ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ អភិបាលក្រុង និងក្រុមប្រឹក្សានៃក្រុងតាកូម៉ា រដ្ឋវ៉ាស៊ីងតោន បានទទួលស្គាល់ជាផ្លូវការ «ទិវាជ័យជម្នះ ៧ មករា» គឺជាថ្ងៃរំដោះរបបប្រល័យពូជសាសន៍របស់កម្ពុជា។ នេះបើតាមសេចក្ដីប្រកាសទទួលស្គាល់ ដែលប្រគល់ជូនក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៃតំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក ។សូមជម្រាបថា កម្ពុជា បានប្រារព្ធពិធីខួបអនុស្សាវរីយ៍ លើកទី៤៦ នៃទិវាជ័យជំនះ៧មករា យ៉ាងមហោឡារិក ដើម្បីបង្ហាញការចងចាំជានិច្ច នូវគុណូបការៈដ៏ថ្លៃថ្លាបំផុត របស់កម្មាភិបាល វីរយុទ្ធជន យុទ្ធនារី សាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានប្រយុទ្ធ និងធ្វើពលិកម្មយ៉ាងអង់អាច ដើម្បីវាយរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងរាំងស្កាត់មិនឱ្យរបបនេះ វិលត្រឡប់មកវិញ ។នៅក្នុងសុន្ទរកថារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា មានខ្លឹមសារថា បច្ចុប្បន្ន ស្មារតី ៧មករា ត្រូវបានកំណត់នូវគោលជំហរយ៉ាងច្បាស់ថា “បើគ្មានថ្ងៃ៧ មករា ទេនោះ យើងនឹងគ្មានអ្វីៗទាំងអស់នៅថ្ងៃនេះ“។ ក្នុងន័យនេះ ថ្ងៃជ័យជំម្នះ ៧មករា បានបើកទំព័រសករាជថ្មី នៃឯករាជ្យភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ហើយក៏ជាការត្រួសត្រាយផ្លូវ សម្រាប់ការបង្រួបបង្រួមជាតិ បញ្ចប់សង្រ្គាមរាំរ៉ៃរាប់សិបឆ្នាំកន្លងទៅ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បាននាំប្រទេសឱ្យមានសន្តិភាព និងអភិវឌ្ឍន៍គ្រប់ស័យ ទាំងសាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ និងហេដ្ឋា រចនាសម្ព័ន្ធវត្តអារាម និងសមិទ្ធិផលផ្សេងៗទៀតជាច្រើន ជាពិសេស បានកំណត់ទស្សនវិស័យច្បាស់លាស់ សម្រាប់ការដឹកនាំប្រទេស ឆ្ពោះទៅជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។រយៈពេល៤៦ឆ្នាំ កន្លងមកនេះ ប្រជាពលរដ្ឋកម្ពុជា ទូទាំងប្រទេស នៅតែចងចាំមិនភ្លេចនូវគុណបំណាច់ ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន រួមទាំងឥស្សរជន យុទ្ធមិត្តដទៃទៀត ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ រំដោះប្រទេសជាតិ ចេញពីរបបឃោរឃៅ រួចផុតពីការកាប់សម្លាប់ ហើយបានធ្វើឱ្យប្រទេសជាតិ មានសន្តិភាព មានការអភិវឌ្ឍ មានជីវភាពរស់នៅដ៏សុខសាន្ត សម្បូរសប្បាយដូចសព្វថ្ងៃ ។សរុបសេចក្តីមក ៧ មករា ឆ្នាំ ១៩៧៩ គឺជាសច្ចធម៌ប្រវត្តិសាស្រ្ត ដែលមិនអាច មានអ្នកណាមកបំភ្លៃ បំផ្លើស បំភ្លេច ឬបំផ្លាញបានឡើយ។ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋខ្មែរគ្រប់រូប ជាពិសេស យុវជនកម្ពុជា បានចងចាំសច្ចធម៌ប្រវត្តិសាស្រ្ត យល់ច្បាស់ ពីពលិកម្មមិនអាចកាត់ថ្លៃបាន របស់យុវជនជំនាន់មុន ក្នុងបុព្វហេតុស្វែងរកសុខសន្តិភាពជូនជាតិ និងមាតុភូមិ ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ