ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាបិតាស្ថាបនិកសន្តិភាពនៅកម្ពុជា បានលើកឡើងថា ជនណាដែលប្រឆាំងនូវថ្ងៃ៧ មករា គឺជាជនដែលគាំទ្រឲ្យមានសង្រ្គាម និង របបប្រល័យពូជាសាសន៍នៅកម្ពុជាឡើងវិញ ខណៈថ្ងៃ៧មករានេះគឺជាថ្ងៃដែលបានបើកនូវទំព័រសករាជថ្មីដល់កម្ពុជា។សម្ដេចបានមានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញដឹកនាំប្រារព្ធពិធីមីទ្ទីងខួបលើកទី៤៦ឆ្នាំ នៃទិវាជ័យជម្នះ ៧មករា (៧-១-១៩៧០ ៧-១-២០២៥) នៅមហាសន្និបាតកោះពេជ្រ នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥នេះ។សម្តេចតេជោថ្លែងថា ស្មារតី៧មករា បានឆ្លុះបញ្ចាំងអំពីកម្លាំងមហាសាមគ្គីរបស់ជាតិយើង អំពីការប្តេជ្ញាចិត្តយ៉ាងមោះមុតឥតរាថយចំពោះឧប សគ្គគ្រប់យ៉ាង ដើម្បីភាពគង់វង្សស្ថិតស្ថេរ និងរីកចម្រើនរបស់ជាតិ មាតុភូមិ ព្រមជាមួយនេះ ស្មារតី៧មករា ផ្តល់ឲ្យយើងនូវក្តីសង្ឈឹមជឿជាក់ជានិច្ចចំពោះជ័យជម្នះ។សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា« ៧មករា មានសត្រូវតែ មួយគត់ គឺរបបប្រល័យពូជសាសន៍ ឥឡូវនេះរបបដ៏យង់ឃ្នងនេះត្រូវរលាយបាត់ហើយ ដូច្នេះជនណា ដែលនៅតែប្រឆាំងនឹង ៧មករា គឺជាអ្នកដែលចង់ឲ្យរបបប្រល័យពូជសាសន៍ និងសង្គ្រាមកើតឡើងវិញនៅ កម្ពុជា»។សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថាស្នាមញញឹម ៧មករា បានដិតជាប់ជានិច្ច ក្នុងដួងចិត្តរបស់ខ្មែរគ្រប់រូបដែលបានរស់ឡើងវិញ ដូច្នេះហើយបានបងប្អូនប្រជាពលរដ្ឋខ្មែរបានប្រសិទ្ធនាមថា «៧មករា គឺជាថ្ងៃកំណើតទីពីររបស់ខ្លួន»៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ