(ខេត្តបាត់ដំបង)៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តបាត់ដំបង នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥នេះបានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបងប្រចាំខែធ្នូឆ្នាំ២០២៤ ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្តបាត់ដំបង ក៏ជាកិច្ចប្រជុំលើកដំបូងសម្រាប់ឆ្នាំថ្មី២០២៥នេះផងដែរ។ឯកឧត្តម សុខ លូ បានណែនាំដល់អាជ្ញាធរ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ជាពិសេសអាជ្ញាធរនិងកងកម្លាំងដែលឈរជើងប្រចាំការតាមខ្សែបន្ទាត់ព្រំដែនត្រូវយកចិត្តទុកដាក់ពង្រឹងក្ងុងការបង្រ្កាប និងទប់ស្កាត់នូវរាល់បទល្មើសឆ្លងដែនខុសច្បាប់ និងបទល្មើសផ្សេងៗគ្រប់ប្រភេទ ឱ្យមានប្រសិទ្ធភាពខ្ពស់។ឯកឧត្តម ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានធ្វើការក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋានក្រុង ស្រុក ត្រូវបន្តអនុវត្តន៍ជាបន្តទៀត នូវយុទ្ធនាការផ្ទះមួយខ្នងដើមឈើមួយដើម ដោយត្រូវបន្តខិតខំក្នុងការដាំដើមឈើបន្ថែមទៀត នៅតាមទីប្រជុំជនក្នុងមូលដ្ឋានខ្លួនឡើងវិញ ត្រូវបន្តទប់ស្កាត់ និងត្រូវលុបបំបាត់នូវសំណង់អនាធិបតេយ្យ ចុះរុះរើនូវផ្ទាំងប៉ាណូផ្សព្វផ្សាយគ្រឿងស្រវឹង ត្រូវបើកផ្លូវឱ្យបានទូលំទូលាយ និងត្រូវជំរុញការផ្សព្វផ្សាយលើកស្ទួយ ពីផលិតផលខ្មែរ ត្រូវចុះត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និង ការរៀបចំសណ្ដាប់ធ្នាប់ អនាម័យ បរិស្ថានក្នុងសាលា។ឯកឧត្តម សុខ លូ អភិបាលខេត្ត បានជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចខិតខំយកចិត្តទុកដាក់ ក្នុងការបង្រ្កាបក្មេងទំនើង គ្រឿងញៀន និងជំរុញរៀបចំឱ្យមាន(ភូមិស)ដែលជា (ភូមិគ្មានគ្រឿងញៀន) នៅតាមមូលដ្ឋាន។ឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ក៏បានណែនាំជំរុញឲ្យស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង បន្តយកចិត្តទុកដាក់ លើការងារគ្រប់គ្រងភ្នាក់ងារសន្តិសុខឯកជន ដែលមាននៅក្នុងខេត្ត កន្លងមក។យោងតាមរបាយការណ៍របស់គណៈបញ្ជាការឯកភាពនៃរដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងថា ៖ ក្នុងខេត្តបាត់ដំបង មានមុខសញ្ញាក្មេងទំនើង កំពុងគ្រប់គ្រងបច្ចុប្បន្នចំនួន ៤៧៨នាក់ស្មើនឹង ១០០ក្រុម និងមុខសញ្ញាទោល ១៤៩នាក់ ដែលធ្លាប់មានការពាក់ព័ន្ធ នឹងបទល្មើសព្រហ្មទណ្ឌ ២៣៣នាក់ គ្រឿងញៀន ២៨នាក់,បង្កការអុកឡុក១១៧នាក់,បង្ហោះម៉ូតូ៩៣នាក់ និងគេចសាលា ៧នាក់។ ក្នុងនោះបង្រ្កាបបានក្នុងខែធ្នូឆ្នាំ២០២៤ ចំនួន ៦ករណី ឃាត់ខ្លួន ២០នាក់។ ក្នុងរបាយកាណ៍ បានបញ្ជាក់ឲ្យដឹងដែរថា ៖ មុខសញ្ញាក្មេងទំនើង នៅខេត្តបាត់ដំបង គឺមានលក្ខណៈជាក្រុមតូចៗ មិនបង្កបញ្ហាធ្ងន់ធ្ងរដល់សន្តិសុខ សណ្ដាប់ធ្នាប់សង្គម នោះទេ។ឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ក៏បានវាយតម្លៃផងដែរថា ៖ ក្នុងរយៈពេលពេញមួយខែធ្នូឆ្នាំ២០២៤កន្លងមកនេះ សភាពការណ៍សន្តិសុខសណ្ដាប់ធ្នាប់ នៅក្នុងខេត្ត និងនៅតំបន់ព្រំដែនពុំមានសកម្មភាពអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះទេដោយថែរក្សាបាននូវស្ថិរភាពរឹងមាំល្អប្រសើរ។ ហើយបញ្ហាបទល្មើសព្រហ្មទណ្ឌ និងបទល្មើសផ្សេងៗ និង សកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បាននិងកំពុងបន្តបង្រ្កាបដូចភ្លៀងរលឹម ដោយអនុវត្តនូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ដែលបានរួមចំណែកយ៉ាងមានប្រសិទ្ធភាពក្នុងការបង្ការទប់ស្កាត់ បង្រ្កាបបទល្មើសនិងធានាបាន សន្តិសុខសុវត្ថិភាពនៅគ្រប់មូលដ្ឋាន៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ