ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តបាត់ដំបង បន្តចុះពិនិត្យមើលទីតាំងស្ថានីយប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ខាងកើតស្ទឹងសង្កែ
Fri,31 January 2025 (Time 02:40 PM)
ដោយ ៖ (ចំនួនអ្នកអាន: 78នាក់)

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យមើល ទីតាំងស្ថានីយ័ប្រពន្ធប្រព្រឹត្តកម្មទឹកកខ្វក់ខាងកើតស្ទឹង អមដំណើរដោយលោក លោកស្រី មន្ទីរអង្គភាពពាក់ព័ន្ធ ស្ថិតនៅសង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

បើតាមលោក សែម ចិន្តា ទីប្រឹក្សាបច្ចេកទេសគម្រោងសាងសង់ តាំងស្ថានីយ័ប្រពន្ធប្រព្រឹត្តកម្មទឹកកខ្វក់ខាងកើតស្ទឹង បានបង្ហាញឲ្យដឹងថា ភូមិសាស្ត្រនៃការអនុវត្តគម្រោងជូន លោក អភិបាលខេត្តបាត់ដំបងបានជ្រាបថា វិសាលភាពគម្រោងទំហំតំបន់សេវាកម្មនៃប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់៖ គម្រោងទាំងមូលគ្របដណ្តប់លើផ្ទៃដីសរុបចំនួន៦១២,៣៤
ហិកតា ដែលស្ថិតនៅក្នុងសង្កាត់ចំនួន២ រួមមានសង្កាត់ ព្រែកព្រះស្តេច និង សង្កាត់រត្តន ក្រុងបាត់ដំបង។ ផ្ទៃដីសំរាប់សាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់នេះ មានទំហំ ១០,០២ ហិកតា ជាមួយគ្នានេះផងដែរតាមផែនការគ្រោងទុកប្រព័ន្ធទាំងមូល និងត្រូវអោយបំរើការក្នុងរយះពេល ២០ ឆ្នាំ។

ការងារអនុវត្តការតភ្ជាប់បណ្តាញទឹកកខ្វក់ចូលក្នុងប្រព័ន្ធ រួមមានការតភ្ជាប់បណ្តាញទឹកកខ្វក់តាមផ្ទះចំនួន៤,៥៦០
ទីតាំង, ការតភ្ជាប់បណ្តាញទឹកកខ្វក់តាមអគារពាណិច្ចកម្ម ចំនួន១៧១ទីតាំងនិងសាងសង់បង្គន់ជូនគ្រួសារក្រីក្រ ចំនួន
៤០០ ទីតាំង។ កប់បណ្តាញទុយោប្រមូលទឹកកខ្វក់ ប្រព័ន្ធទុយោមេប្រមូលទឹកកខ្វក់ ដែលមានជម្រៅ២ម៉ែត្រទៅ
៦ម៉ែត្រ ប្រវែងសរុប៣២.៥៦គីឡូម៉ែត្រ ប្រព័ន្ធទុយោរងសំរាប់ប្រមូលទឹកកខ្វក់តាមផ្ទះ ដែលមានជម្រៅ១ម៉ែត្រទៅ២
ម៉ែត្រ ប្រវែងសរុប ៥៥.៧ គីឡូម៉ែត្រ។ កប់បណ្តាញទុយោដោយប្រើសម្ពាធរុញ បណ្តាញទុយោដោយប្រើសម្ពាធរុញ ពីស្ថានីយ៍ខាងជើងទៅអាងប្រព្រឹត្តកម្ម មានប្រវែងសរុប២,៧៣៥ម៉ែត្របណ្តាញទុយោដោយប្រើសម្ពាធរុញ ពីស្ថានីយ៍ខាងត្បូងទៅអាងប្រព្រឹត្តកម្ម មានប្រវែងសរុប៤,០០០ ម៉ែត្រ។

លោក ទីប្រឹក្សាបច្ចេកទេសគម្រោងសាងសង់ តាំងស្ថានីយ័ប្រពន្ធប្រព្រឹត្តកម្មទឹកកខ្វក់ខាងកើតស្ទឹងបានបន្តថា ការអនុវត្តការងារកន្លងមករួមមាន ការសាងសង់ស្ថានីយ៍បូមទឹកកខ្វក់សាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ សាងសង់ផ្លូវបេតុងចូលទៅកាន់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ និង ការជួសជុលកែលម្អផ្លូវថ្នលឡើងវិញ ដោយសរុបជារួមវឌ្ឍនភាពនៃការសាងសង់គិតត្រឹម ខែមករា ឆ្នាំ២០២៥ សម្រេចបាន៩៧ ភាគរយហើយ។

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ