(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នារសៀល ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ បានបន្តដឹកនាំក្រុមការងារជំនាញចុះពិនិត្យស្ថានភាពទឹកនៅទំនប់កង្ហត ស្ថិតក្នុងឃុំកន្ទឺ១ ស្រុកបាណន់ ដើម្បីពិនិត្យបរិមាណទឹក និងបើកបង្ហូរចុះទៅផ្នែកខាងក្រោមសង្គ្រោះដំណាំស្រូវជូនប្រជាកសិករ និងបន្តចុះពិនិត្យជាក់ស្តែងនូវការបង្កបង្កើនផលស្រូវរបស់ប្រជាកសិករនៅក្នុងភូមិទួលម្ទេស ឃុំវត្តតាមិម និងភូមិក្បាលថ្នល់ ឃុំកំពង់ព្រៀងស្រុកសង្កែដែលកំពុងខ្វះខាតទឹកស្រោចស្រពប្រមាណជិត២,០០០ហិកតា ដើម្បីជួយសង្គ្រោះទៅតាមលទ្ធភាព និងបរិមាណទឹកដែលមាននៅផ្នែកខាងលើជូនដល់សហគមន៍កសិករ អាចស្រោចស្រពសង្រ្គោះដំណាំស្រូវ និងសម្រាប់ប្រើប្រាស់តាមលទ្ធភាពតាមជាក់ស្តែង។លោក សុខ លូ បានឱ្យដឹងថា ថ្នាក់ដឹកនាំ អាជ្ញាធរខេត្តកំពុងគិតគូយ៉ាងយកចិត្តទុកដាក់ក្នុងការបើកប្រភពទឹកឲ្យបងប្អូនប្រើប្រាស់ស្រោចស្រព ក្រោមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា គឺសង្គ្រោះឲ្យអស់ពីលទ្ធភាពប្រសិនបើមានប្រភពទឹក ទោះបីប្រភពទឹកនៅឆ្ងាយពីកន្លែងកសិករបង្កបង្កើនផលក៏ដោយ អាជ្ញាធរ រដ្ឋបាលដែនដី មន្ទីរអង្គភាពជំនាញ នឹងខិតខំបូមទឹកជូនកសិករឲ្យអស់ពីលទ្ធភាពក្នុងការជួយសង្គ្រោះស្រូវដែលកំពុងខ្វះខាតទឹករបស់ប្រជាកសិករទាំងអស់។លោកបានបន្តថា ថ្មីៗនេះ ខេត្តបានដឹកនាំក្រុមការងារចុះជួយនៅតាមស្រុកនានាមួយចំនួន និងបន្តចុះជួយបន្ទាន់នៅស្រុកផ្សេងទៀត ដែលចាំបាច់បំផុតក្នុងការបូមទឹកចូលស្រែសង្រ្គោះស្រូវកសិករ រហូត លើកលែងតែស្រែស្រូវណាដែលនៅឆ្ងាយខ្លាំងពេកពីប្រភពទឹក ដែលមិនអាចជួយសង្រ្គោះបានប៉ុណ្ណោះ។ប្រជាកសិករ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំកំពូល ថ្នាក់ខេត្ត ថ្នាក់មូលដ្ឋាន ព្រមទាំងមន្រ្តីជំនាញ បានយកចិត្តទុកដាក់ខិតខំ ជួយដល់ពួកគាត់អស់ពីលទ្ធភាពផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ