ភ្នំពេញ៖ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះជួបប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាខ្វះខាតទឹកបង្កបង្កើនផលស្រូវប្រាំង នៅស្រុកបាទី ខេត្តតាកែវ តាមរយៈការបូមទឹកពីទន្លេបាទីចូលប្រឡាយដើម្បីទុកឲ្យកសិករចំនួន៣៥០០ បង្កបង្កើនផលស្រូវ។ការចុះទៅដោះស្រាយរបស់ទេសរដ្ឋមន្ត្រី គន់ គីម ដើម្បីដោះបញ្ហាខ្វះខាតទឹកបង្កបង្កើនផលស្រូវប្រាំង នៅខេត្តតាកែវនេះ នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ដែលមានឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម។តាមរយៈការចុះពិនិត្យទីតាំងផ្ទាល់ ឯកឧត្តមទេសរដ្ឋមន្ត្រី វាយតម្លៃថា ករណីខ្វះខាតទឹកនេះបណ្តាលមកពីការធ្វើស្រែប្រាំងលើសពីសមត្ថភាពផ្គត់ផ្គង់ទឹករហូតដល់ទៅ ២ដង ដែលមានចំនួន ៤ ០០០ ហិកតាខណៈដែលសមត្ថភាពទឹកអាចផ្គត់ផ្គង់ត្រឹម ២ ០០០ ហិកតាប៉ុណ្ណោះ។ទោះបីជាយ៉ាងនេះក្តី ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្របសម្រួលជាមួយក្រសួងធនធានទឹក និងឧតុនិយម ដើម្បីបូមយកទឹកពីទន្លេបាទីដាក់ចូលទៅក្នុងប្រលាយ ដើម្បីដោះស្រាយបញ្ហាខ្វះខាតទឹក និងការព្រួយបារម្មណ៍របស់ប្រជាកសិករចំនួន ៣៥០០គ្រួសារ។ជាលទ្ធផល ក្រសួងធនធានទឹក និងឧតុនិយម បានចាត់វិធានការតាមសំណូមពររបស់ប្រជាពលរដ្ឋ បូមទឹកស្តុកបំពេញប្រឡាយចំនួន ១៨ គីឡូម៉ែតនេះដែលមានការរីងស្ងួត ចំនួន៧ថ្ងៃក្នុងវគ្គទី១ និងបន្តបូមបន្ថែមទៀតនៅវគ្គទី២។ ទន្ទឹមនឹងនេះ ទេសរដ្ឋមន្ត្រី បានសំណូមពរដល់ប្រជាពលរដ្ឋទាំង ៣ ៥០០ គ្រួសារចូលរួមសហការគ្នាជាមួយអាជ្ញាធរ និងកងកម្លាំងទាំង ៣ប្រភេទ ក្នុងការកំណត់ពេលបូមទឹករួមគ្នា នៅពេលមានទឹកពេញប្រឡាយគ្រប់គ្រាន់ ដើម្បីទទួលបានទឹកប្រើប្រាស់ទាំងអស់គ្នា និងមានតម្លាភាព។តាមរយៈលទ្ធផលវិជ្ជមាននេះ ប្រជាពលរដ្ឋបានសម្តែងការជឿទុកចិត្ត និងបង្ហាញក្តីសង្ឃឹមគាំទ្រ លើរាជរដ្ឋាភិបាល ជាពិសេសក្រសួងធនធានទឹក និងឧតុនិយម សម្រាប់ដំណោះស្រាយក្នុងបញ្ហានេះ។ លើសពីនេះ ប្រជាពលរដ្ឋទាំងអស់ បានថ្លែងអំណរគុណដល់សម្តេចតេជោ និងសម្តេចធិបតី ដែលជានិច្ចជាកាលតែងតែគិតគូរសុខទុក្ខរបស់ប្រជាពលរដ្ឋ និងអន្តរាគមន៍ទាន់ពេលវេលា ដោយមិនទុកនរណាម្នាក់ចោលនោះទេ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ