(ភ្នំពេញ)៖ ប្រៀបដូចជាសារតាស់តឿនទៅកាន់ក្រុមយុវជន លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអះអាងថា សង្គមកម្ពុជា មិនត្រូវការក្មេងទំនើងដែលតែងបង្កការអុកឡុក ប្រើប្រាស់អំពីហិង្សាដាក់គ្នានោះឡើយ ពោលក្រុមក្មេងទំនើងនេះដកចេញក៏មិនខាតដែរ។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានគូសបញ្ជាក់ថា «ក្នុងនាមស្នងការនគរបាលរាជធានីភ្នំពេញ នឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីទប់ស្កាត់ បង្ការ និងបង្ក្រាប […] ក្មេងទំនើងនេះអត់ដកដៃទេ ព្រោះសង្គមកម្ពុជាមិនត្រូវការប្អូនៗក្មួយៗមួយចំនួនតូចនេះទេ ដកចេញក៏មិនខាតដែរ»។លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានលើកឡើងថា យុវជនមួយចំនួនតូច បាននិងកំពុងបង្កបញ្ហាកាន់តែខ្លាំង ដោយបង្កើតឡើងនូវបទឧក្រិដ្ឋដែលប្រាសចាកពីផ្លូវច្បាប់តែម្ដង។ លោកបានអំពាវនាវទៅកាន់យុវជនទាំងឡាយ សូមឲ្យលះបង់ និងចាកចេញឲ្យឆ្ងាយពីអ្វីដែលសង្គមជាតិ និងប្រជាពលរដ្ឋមិនគាំទ្រ ជាពិសេសស្វែងយល់ពីទង្វើរបស់ខ្លួន និងកែប្រែខ្លួនឲ្យក្លាយជាក្មេងល្អ យុវជនល្អ កូនល្អ សិស្សល្អចាប់ពីថ្ងៃនេះទៅ។ជាមួយគ្នានេះ ស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវទៅកាន់ ឪពុកម្ដាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងនាយកសាលាទាំងអស់ ចូលរួមសង្កេតមើលសកម្មភាពរបស់កូនៗ ឬសិស្សានុសិស្សរបស់ខ្លួន និងផ្ដល់ព័ត៌មានទៅកាន់អធិការខណ្ឌ ឬមួយអភិបាលខណ្ឌក្នុងមូលដ្ឋាន ប្រសិនបើមានករណីសង្ស័យណាមួយ។ លោកបន្តថា ការទប់ស្កាត់ក្រុមក្មេងទំនើង ក៏ចាំបាច់ទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ