ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ព្រះមហាក្សត្រ ប្រោសព្រះរាជទានសារលិខិតជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់ ៤៤ ឈានចូល ៤៥ឆ្នាំ
Tue,21 January 2025 (Time 08:13 PM)
ដោយ ៖ (ចំនួនអ្នកអាន: 95នាក់)

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានសារលិខិតជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដ៏នក្ខត្តឫក្ស នៃខួបចម្រើនជន្មាយុគម្រប់ ៤៤ ឈានចូល ៤៥ឆ្នាំ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ។

ក្នុងឱកាសដ៏នក្ខត្តឫក្សនេះ ខ្ញុំមានហឫទ័យសោមនស្សរីករាយយ៉ាងក្រៃលែង សូមអបអរសាទរ និងប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូនលោកជំទាវបណ្ឌិត សូមទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ដើម្បី ជាឧត្តមប្រយោជន៍ជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។

ខ្ញុំសូមកោតសរសើរដ៏ស្មោះជូន លោកជំទាវបណ្ឌិត ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំង កាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ប្រកបដោយគុណធម៌ គំរូវីរភាពដ៏ល្អប្រពៃ ទេពកោសល្យដ៏ឧត្តុង្គឧត្តម និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមដឹកនាំចលនាកាកបាទក្រហមកម្ពុជា និងសមាគមកាយឫទ្ធិ នារីកម្ពុជា ជាពិសេសចូលរួមយ៉ាងសកម្មក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ ទទួលបាននូវលទ្ធផលល្អប្រសើរ និងជោគជ័យយ៉ាងត្រចះត្រចង់។

ជាថ្មីម្តងទៀត ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លា នៃខួបចម្រើនជន្មាយុដ៏ឧត្តុង្គឧត្តមនេះ ខ្ញុំសូមប្រសិទ្ធ ពរជ័យ សិរីមង្គល សូម លោកជំទាវបណ្ឌិត និងសម្តេចមហាបវរធិបតី ព្រមទាំងបុត្រា-បុត្រី សូម បានប្រកបតែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម លោកជំទាវបណ្ឌិត ទទួលនូវសេចក្ដីរាប់អានដ៏ខ្ពង់ខ្ពស់ អំពីខ្ញុំ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ