បាត់ដំបង៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកបាណន់ លោកសន្ដិបណ្ឌិត សុខ ផល បានធ្វើការណែនាំលើកទឹកចិត្តដល់យុវជនគ្រប់រូប ត្រូវរៀនជំនាញបច្ចេកទេស វិជ្ជាជីវៈ និងកុំព្យូទ័រ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ ស្របតាមគោលនយោបាយរបស់ជាតិជាពិសេសលើផ្នែកបណ្តុះបណ្តាលប្រព័ន្ធបច្ចេកវិទ្យា Digital ឈានទៅសម្រេចបានតាមចក្ខុវវិស័យរបស់រាជរដ្ឋាភិបាល ឆ្នាំ២០៣០ និងឆ្នាំ២០៥០ ។ថ្លែងលើកទឹកចិត្តនេះបានធ្វើឡើងនៅក្នុងពិធីប្រគល់កុំព្យូទ័រចំនួន៣០គ្រឿង និងបេីកវគ្គបណ្តុះបណ្តាលជំនាញកុំព្យូទ័រ ដោយឥតបង់ថ្លៃដល់យុវជនឃុំកន្ទឺ១ ស្រុកបាណន់ ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍន៍មូលធនមនុស្សប្រកបដោយគុណភាពនៅមូលដ្ឋានសហគមន៍របស់ប្រជាពលរដ្ឋ ព្រោះយុវជនគ្រប់រូបត្រូវតែរៀនបច្ចេកវិទ្យា Digital ឱ្យបានគ្រប់ៗគ្នា ដើម្បីដើរឱ្យទាន់បរិយាបថសង្គមនាពេលបច្ចុប្បន្ន ដែលត្រូវការបំផុតនូវមូលធនមនុស្សផ្នែកបច្ចេកវិទ្យា Digital ដោយមានការចូលរួមពីលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈប្រចាំការគណបក្សខេត្តបាត់ដំបង ព្រមទាំងអ្នកពាក់ព័ន្ធយុវជន និងមន្ត្រីគណបក្សជាច្រើនទៀត ។លោកសន្តិបណ្ឌិត សុខ ផល បានបញ្ជាក់ថា គោលបំណងនៃការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសកុំព្យូទ័រ និងប្រព័ន្ធ Digital គឺដើម្បីរួមចំណែកលើកកម្ពស់សមត្ថភាពជំនាញ កម្មវិធីកុំព្យូទ័រ ការប្រើប្រាស់កុំព្យូទ័រ ប្រកបដោយចំណេះដឹងពិតប្រាកដ ដើម្បីសម្រួលដល់ការអនុវត្តការងារប្រចាំថ្ងៃកាន់តែមានប្រសិទ្ធភាពក៏ដូចជាការរួមចំណែកជំរុញអនុវត្តឆ្លើយតបទៅនឹងអាទិភាពគន្លឹះថ្មីស្ដីពីបច្ចេកវិទ្យា ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា និងស្របតាមចលនានៃការធ្វើបរិវត្តកម្មវិធី Digital នៅក្នុងតំបន់ និងសកលលោក ។ ក្នុងន័យនេះ ការអភិវឌ្ឍន៍ធនធានមនុស្សជាពិសេសលើជំនាញ Digital គឺពិតជាចាំបាច់ និងមានសារៈសំខាន់ ក្នុងការកែទម្រង់ និងលើកកម្ពស់សមត្ថភាពយុវជន ក្នុងការចេញទៅរកការងារធ្វើតាមបណ្ដាស្ថាប័ននានាមានភាពងាយស្រួលផងដែរ ។លោកសន្តិបណ្ឌិត សុខ ផលបានបង្ហាញបន្ថែមទៀតថា បន្ទាប់ពី ការប្រគល់កុំព្យូទ័រចំនួន៣០គ្រឿង និងបេីកវគ្គបណ្តុះបណ្តាលជំនាញកុំព្យូទ័រ ដោយឥតបង់ថ្លៃដល់យុវជនឃុំកន្ទឺ១នេះរួច ក្រុមការងារនឹងចុះនៅពិនិត្យការរៀបចំ និងបណ្ដុះបណ្ដាលជំនាញកុំព្យូទ័រដោយឥតបង់ថ្លៃសម្រាប់ឃុំចែងមានជ័យ ឃុំកន្ទឺ២ និងឃុំឈើទាល នៃស្រុកបាណន់បន្តទៀត និងត្រៀមបើកវគ្គបណ្តុះបណ្តាលជំនាញកុំព្យូទ័រដល់យុវជន និងកុមារ ដែលត្រូវការរៀនដោយឥតគិតថ្លៃ ដើម្បីបង្កើនសមត្ថភាពជំនាញកុំព្យូទ័រ និងប្រព័ន្ធ Digital នៅថ្នាក់មូលដ្ឋានកាន់តែមានការរីកចម្រើនថែមទៀត ។ សូមបញ្ជាក់ថា មកដល់ពេលនេះក្រុមការងារស្រុក និងឃុំនៃស្រុកបាណន់ បានរួមគ្នារៀបចំផ្តល់និងបំពាក់កុំព្យូទ័រដាក់នៅទីស្នាក់ការគណបក្សឃុំទាំង៨ បានរួចរាល់ ដោយឃុំនីមួយៗមានកុំព្យូទ័រយ៉ាងតិច៣០គ្រឿង និងដាក់នៅទីស្នាក់ការសហភាព សហព័ន្ធយុវជនកម្ពុជា ស្រុកបាណន់ ចំនួន២០គ្រឿង ដើម្បីរៀបចំជាថ្នាក់បង្រៀនបណ្ដុះបណ្ដាលជំនាញកុំព្យូទ័រកម្រិតបឋមដល់យុវជន មន្ត្រីគណបក្ស និងប្រជាពលរដ្ឋនៅមូលដ្ឋានទូទាំងស្រុកបាណន់ ដោយឥតបង់ថ្លៃ ដែលរហូតមកដល់ពេលនេះ ក្រុមការងារគណបក្សប្រជាជនបានកម្ពុជា ស្រុកបាណន់ រៀបចំបានទីតាំងសម្រាប់បណ្តុះបណ្តាលជំនាញកុំព្យូទ័រកម្រិតបឋមដោយឥតបង់ថ្លៃ បានចំនួន៩កន្លែងមកហើយ និងមានកុំព្យូទ័រចំនួនចំនួន២៦០គ្រឿង ។តមកលោក និងប្រតិភូអមដំណើរបានចុះទៅកាន់វត្តអណ្តូងស្វាយ ស្ថិតនៅភូមិកំប៉ង់កើត ឃុំកន្ទឺ២ដើម្បីពិនិត្យជាក់ស្តែងនូវសំណង់ព្រៈវិហារថ្មី និងសមិទ្ធផលនានា ដែលបានសាងសង់រួចរាល់ ក្រោមការជួយឧបត្ថម្ភពីលោក សុខ វាសនា អតីតប្រធានក្រុមការងារឃុំកន្ទឺ២ និងសហការី និងពិភាក្សាអំពីគម្រោងធ្វើពិធីកាត់ឫសសីមានិងសម្ពោធឆ្លង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រទ្បាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង នាពេលខាងមុខនេះ ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេចធិបតី ណែនាំឱ្យក្រសួងរ៉ែ សា្ថប័នមានសមត្ថកិច្ច និងអាជ្ញាធរដែនដី ត្រូវសហការគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យគ្រប់រូបភាព ()
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
វីដែអូ