ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ប្រជាពលរដ្ឋ ១១៥គ្រួសារ ទទួលអំណោយពីសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ
Sat,18 January 2025 (Time 04:35 PM)
ដោយ ៖ (ចំនួនអ្នកអាន: 95នាក់)

(បាត់ដំបង))ប្រតិបត្តិតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពី សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ក្រុមក្រឡាហោមមនុស្សធម៌ ដឹកនាំដោយឯកឧត្តម ច័ន្ទ សុផល តំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង និងជាអនុប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា (គណ:កម្មការទី៤) និងឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងក្រុមការងារ បាននាំយកអំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ផ្ដល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន១១៥គ្រួសារ នៅភូមិនិគមក្រៅ ឃុំនិគមក្រៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ក្នុងឱកាសនោះរ ឯកឧត្តម ច័ន្ទ សុផល និងឯកឧត្តម ខាន់ ម៉ាណេរ បានជម្រាបជូនប្រជាពលរដ្ឋអំពីការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងថ្លែងអំណរគុណពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ក្នុងខេត្តបាត់ដំបង ដែលបានគាំទ្រការដឹកនាំរាជរដ្ឋាភិបាល និងចូលរួមថែរក្សាការពារសុខសន្តិភាព ។

បន្ថែមលើនេះ ឯកឧត្តមទាំងពីរ ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋឱ្យខិតខំបង្កបង្កើនផល ដើម្បីបង្កើនជីវភាពគ្រួសារ ថែរក្សាសុខភាព ចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ឱ្យបានជាអតិបរមា និងបន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានថ្នាក់ដឹកនាំបន្តវេនប្រកបដោយភាពឈ្លាសវៃ ស្វាហាប់ មានទាំងគុណធម៌ និងក្រមសីលធម៌ ។

អំណោយដែលចែកជូនដល់ប្រជាពលរដ្ឋទាំង១១៥គ្រួសារ គឺក្នុងមួយគ្រួសារៗ ទទួលបានអង្ករចំនួន១ការ៉ុង មី១កេស ត្រីខ១យួរ ទឹកស៊ីអ៉ីវ ទឹកត្រី១យួរ ទឹកបរិសុទ្ធ២យួរ និងកន្សែងពោះគោ១ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ