ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំថ្នាក់ដឹកនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ ត្រៀមដឹកនាំមន្រ្តីអនុវត្តប្រព័ន្ធគ្រប់គ្រងមន្រ្តីនគរបាលជាតិ តាមបច្ចេកវិទ្យាឌីជីថល ដែលពេលនេះកំពុងស្ថិតក្រោមការរៀបចំរបស់អគ្គនាយកដ្ឋានធនធានមនុស្ស ដើម្បីធានាទាំងការគ្រប់គ្រងមន្រ្តី រួមទាំងវត្តមានប្រចាំថ្ងៃ និងការសុំច្បាប់ឈប់សម្រាក និងដើម្បីធានាប្រសិទ្ធភាពនៃការរៀបចំពង្រឹងធនធានមនុស្សនៅគ្រប់អង្គភាព។ការណែនាំពីឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី បានធ្វើឡើងក្នុងកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពប្រព័ន្ធគ្រប់គ្រងមន្ត្រីនគរបាលជាតិ តាមបច្ចេកវិទ្យាឌីជីថល ប្រព្រឹត្តទៅនៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងពេលខាងមុខនេះ ក្រសួងមហាផ្ទៃ នឹងដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រងមន្រ្តីនគរបាលជាតិ ដោយសាកល្បងក្នុងជំហានដំបូង ដើម្បីជាមូលដ្ឋានសម្រាប់ការរៀបចំដាក់ឱ្យអនុវត្តទូទាំងប្រទេស។ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ទៀតថា ប្រព័ន្ធគ្រប់គ្រងមន្ត្រីនគរបាលជាតិ តាមបច្ចេកវិទ្យាឌីជីថលនេះ ជាសមិទ្ធផលថ្មីមួយទៀតរបស់ក្រសួងមហាផ្ទៃ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏វាងវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ជាពិសេសការពង្រឹងរដ្ឋបាលឌីជីថលដោយគ្រប់គ្រងមន្រ្តីនគរបាលជាតិក្នុងប្រព័ន្ធតែមួយ។យោងតាមរបាយការណ៍ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្សក្រសួងមហាផ្ទៃ និងបទបង្ហាញពីមន្រ្តីជំនាញ ប្រព័ន្ធគ្រប់គ្រងមន្ត្រីនគរបាលជាតិ តាមបច្ចេកវិទ្យាឌីជីថល អាចប្រើប្រាស់ទាំងតាមកុំព្យូទ័រ និងAppលើទូរសព្ទឆ្លាតវៃ។ឯកឧត្តមនាយឧត្តមសេនីយ៍ បន្ថែមថា អគ្គនាយកដ្ឋានធនធានមនុស្ស ក៏បាននិងកំពុងធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្រ្តីរាជការស៊ីវិល និងមន្រ្តីពន្ធនាគារ នៃក្រសួងមហាផ្ទៃ ផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេចធិបតី ណែនាំឱ្យក្រសួងរ៉ែ សា្ថប័នមានសមត្ថកិច្ច និងអាជ្ញាធរដែនដី ត្រូវសហការគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យគ្រប់រូបភាព ()
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
វីដែអូ