ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឆ្នាំ២០២៤ មានភ្ញៀវទេសចរបរទេស ១ ០២៣ ៦៨៨នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ កើនឡើងជាង ២៨%
Wed,01 January 2025 (Time 10:53 PM)
ដោយ ៖ (ចំនួនអ្នកអាន: 98នាក់)

ភ្នំពេញ៖ គ្រឹះស្ថានអង្គរ​ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥នេះ បានបញ្ជាក់ឱ្យដឹងថា នៅរយៈពេលពេញមួយឆ្នាំ២០២៤ មានភ្ញៀវទេសចរបរទេសចំនួន ១ ០២៣ ៦៨៨នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ កើនឡើងជាង ២៨ភាគរយ បើធៀបនឹងឆ្នាំ២០២៣ មានតែ ៧៩៨ ០៦៩នាក់។

សម្រាប់ចំណូលពីការលក់បណ្ណវិញមានចំនួន ៤៧ ៨២៦ ៩៨១ ដុល្លារអាមេរិក កើនជាង ២៨ភាគរយ បើធៀបឆ្នាំ២០២៣ មានចំនួន៣៧ ១៩៨ ៩៨៨ដុល្លារអាមេរិក។
បើតាមតួលេខ ភ្ញៀវដែលទិញសំបុត្រទស្សនារយៈពេល១ថ្ងៃ តម្លៃ៣៧ដុល្លារមានចំនួនជាង ៦៣ម៉ឺននាក់ ស្មើនឹងជាង៦១ភាគរយ, ទស្សនា៣ថ្ងៃ តម្លៃ៦២ដុល្លារ មានជាង៣៧ម៉ឺននាក់ ស្មើនឹងជាង៣៦ភាគរយ និងទស្សនា ១សប្តាហ៍តម្លៃ ៧២ដុល្លារ មានជាង១.៦ម៉ឺននាក់ ស្មើនឹង ១.៦១ភាគរយ។

ការរំពឹងទុកក្នុងឆ្នាំ២០២៥នេះ រមណីយដ្ឋានអង្គរ នឹងទទួលបានភ្ញៀវទេសចរមកលេងកំសាន្ដ មានការកើនឡើងចន្លោះពី២៥ភាគរយ ទៅ៣០ភាគរយ បើធៀបនឹងឆ្នាំ២០២៤ ឬស្មើនឹង ១.៣លាននាក់។
ដើម្បីជួយសម្រួល ការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរអន្តរជាតិ គ្រឹះស្ថានអង្គរ បានដាក់ម៉ាស៊ីនទិញសំបុត្រ ចូលទស្សនាអង្គរដោយស្វ័យប្រវត្តិ សម្រាប់រយៈពេល១ថ្ងៃ។ ភ្ញៀវទេសចរដែលចូលទស្សនាតំបន់អង្គរ សម្រាប់រយៈពេល១ថ្ងៃ លែងត្រូវការឈរតម្រង់ជួរទិញសំបុត្រ ដូចមុនទៀតហើយ។

ម៉ាស៊ីនទិញសំបុត្រទាំងអស់ មាន៣ទីតាំង បានដាក់ឲ្យអនុវត្តសាកល្បងរួចរាលហើយ គឺ១៖ នៅគ្រឹះស្ថានអង្គរ (ទីតាំងលក់សំបុត្របច្ចុប្បន្ន), ទី២៖ នៅប៉ាវីអង្គរ និងទី៣៖ នៅផ្សារទំនើប ហេរាថេកវ៉ក។
សម្រាប់សំបុត្រទស្សនាអង្គររយៈពេល ៣ថ្ងៃ និង៧ថ្ងៃ តម្រូវឱ្យភ្ញៀវទេសចរទិញសំបុត្រ នៅទីតាំងលក់សំបុត្រគ្រឹះស្ថានអង្គរ ដូចមុនដដែល៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំឱ្យក្រសួងរ៉ែ សា្ថប័នមានសមត្ថកិច្ច និងអាជ្ញាធរដែនដី ត្រូវសហការគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យគ្រប់រូបភាព ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

វីដែអូ