ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
មន្រ្តីនគរបាលសហការជាមួយមន្រ្តី​សាខា(ក.ប. ប ) ខេត្តបា​ត់ដំបង និងមន្ទីរពាណិជ្ជកម្មខេត្តចុះត្រួតពិនិ ត្យទំនិញឧបភោគ បរិ​ភោគ និងទំនិញវេចខ្ចប់ស្រាប់!
Fri,10 January 2025 (Time 01:53 PM)
ដោយ ៖ (ចំនួនអ្នកអាន: 82នាក់)

(បាត់ដំបង) ៖ នៅព្រឹកថ្ងៃទី០៩ខែ មករា ឆ្នាំ២០​២៥ អនុវត្តតាម​យោ បល់ដឹកនាំរបស់លោក​ឧត្តមសេនីយ៍ទោ​ ដាញ់អេង​ប៊ុន​ចាន់​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបា ត់ដំបង​កម្លាំងការិយាល័យនគរបាលប្រឆាំ​ងបទល្មេីស សសេដ្ឋកិច្ចនៃស្នងការដ្ឋានសហការជាមួយមន្ត្រីសាខា (ក.ប. ប )ខេត្តបាត់ដំបង និងមន្ទីរពាណិជ្ជកម្មខេត្ត ចុះត្រួតពិនិត្យទំនិញ គ្រឿងឧបភោគបរិភោគ និងទំនិញវេចខ្ចប់ស្រាប់ នៅតាមផ្ទះ និងតូបលក់ ទំ និញ នៅផ្សារឈើទាល ស្ថិតក្នុងភូមិឈើទាល ឃុំឈើទាល ស្រុក បាណន់ខេត្តបាត់ដំបង។

ក្នុងសកម្មភាពនេះ មន្រ្តីជំនាញបាន ត្រួតពិនិត្យទំនិញបានចំនួន០៩​តូប​-ផ្ទះលក់ជុំវិញផ្សារផង ដែល ជាលទ្ធ ផល ពុំមានរកឃើញទំនិញ ខូចគុណភាព ហួសកាល បរិច្ឆេទប្រើប្រាស់ និង ទំនិញមិនអនុលោមនោះទេ។

ក្រៅពីនោះ មន្រ្តីជំនាញបានធ្វើការអប់រំ ណែនាំ ផ្សព្វផ្សាយ នូវនីតិវិធី ឯកសារគតិយុត្ត ដែលពាក់ព័ន្ធទំនិញព្រមទាំងបិទនិងចែកផ្ទាំង POSTER បានចំ នួន២៥ផ្ទាំងជូនដល់អាជីវករ លក់ដូរផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ