ថ្ងៃច័ន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
បែកធ្លាយមន្ត្រីគយ នៃស្រុកកំពង់ត្រឡាច ផ្លូវជាតិលេខ៥ យកលុយ 8000 ដុល្លារ ពីម្ចាស់ឃ្លាំងអក្សរ « T » ជាថ្នូរនៃការបិទភ្នែកមេីលមិនឃេីញ គឺបណ្តាលឲ្យបាត់បង់ចំណូលពន្ធរដ្ឋយ៉ាងខ្លាំង
Wed,04 September 2024 (Time 08:13 AM)
ដោយ ៖ (ចំនួនអ្នកអាន: 44នាក់)

(ខេត្តកំពង់ឆ្នាំង)ក្រោយពីអង្គភាពសារព័ត៌មាន ASEAN DAILY យេីងបានចុះផ្សាយនូវទីតាំងឃ្លាំងស្តុកទំនិញ ដែលគៃបំបាត់ពន្ធនាំចូល យកលុយដាក់ហោប៉ៅចែកគ្នាធ្វើអ្នកមាន ដែលធ្វើបាត់បង់ថវិការជាតិយ៉ាងធ្ងន់ធ្ងររួចមក ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង បានចាត់ឱ្យមន្ត្រីជំនាញចុះពិនិត្យទីតាំងឃ្លាំងស្តុកទំនិញដែលសង្ស័យថា៖ លួចពន្ធនាំចូលនោះភ្លាមៗផងដែរ (នេះយោងតាម ឯកឧត្តមអភិបាលខេត្តផ្តល់ពត៌មានតាមរយៈតេឡេក្រាម មកដល់អង្គភាពយេីង)។
ក្រោយទទួលបានបទបញ្ជាពី ឯកឧត្តម
ស៊ុន សុវណ្ណរិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង និងលោក វ៉ន សុីថា អភិបាលស្រុកកំពង់ត្រឡាច រួចមក មន្ត្រីគយមួយចំនួនក្នុងនោះក៏មានវត្តមានលោកគយ ឈ្មោះស្រស់ ដែលប្រចាំការនៅផ្លូវជាតិលេខ៥ នៃស្រុកកំពង់ត្រឡាច នោះផងដែរ។ ប៉ុន្តែមិនខុសពីពាក្យចាស់បានពោលថា ៖ ត្រីងៀតឆ្លៀតពង នោះទេ គឺមន្ត្រីគយឈ្មោះ ស្រស់ នោះបានឃុបឃិតជាមួយនឹងម្ចាស់ទីតាំង «ឃ្លាំងអក្សរ T» យកលុយ 8000ដុល្លា (នេះយោងតាមប្រភពព័ត៌មាន ASEAN DAILY ទទួលបាន) យ៉ាងរំភើយហាក់ដូចជាគ្មានរឿងអ្វីកេីតឡេីងសោះឡេីយ ប៉ុន្តែក្រដាសមិនអាចខ្ចប់ភ្លើងបាននោះទេ ឬ ដំរីងាប់មិនអាចយក អង្អេរមកបាំងជិតនោះឡេីយ។
សូមបញ្ជាក់ថា៖ ទីតាំងឃ្លាំង «អក្សរT» ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានចំនួន៣ទីតាំង និងកំពុងសាងសង់ន្ថែមទៀត គឺស្ថិតភូមិចំនួន២គឺ ៖ ភូមិផ្សារត្រាច និងភូមិឧកញ៉ាប៉ាង ដោយទំនិញយកចូលមកពីប្រទេសថៃ ដែលទំនិញនេះជាប្រភេទប្រេងម៉ាសុីន ,សំបករថយន្ត ។ជាដើម។ ហើយបន្តចែកចាយតាមបណ្តារាជធានី និងតាមខេត្តផ្សេងៗមួយចំនួនទៀត។
តាមការបញ្ជាក់របស់លោក វ៉ន សុីថា បានអោយដឹងថា៖ លោកជាអភិបាលស្រុកតែជំនាញគឺខាងគយ ហើយលោកក៏រាយការណ៍ទៅគយ អោយទៅពិនិត្យមើលទីតាំងឃ្លាំងដែលសង្ស័យថា គៃបំបាត់បន្លំពន្ធនាំចូលនេះដែរ ហើយគេក៏បានចុះទៅទីតាំងនោះពិតប្រាកដមែន តែមិនមានរបាយការណ៍អោយគាត់ទេ លុះអង្គភាពយេីងសួរបន្តទៀត រឿងមន្ត្រីគយនិងគយឈ្មោះស្រស់ ចុះទៅយកលុយ 8000 ដុល្លារនោះ ពីម្ចាស់ឃ្លាំងនោះលោកមិនដឹងទេ ។
ASEAN DAILY ដែលតែងតែរាយការណ៍និងជូនដំណឹង ពីទីតាំងឃ្លាំងដែលគៃបន្លំពន្ធរដ្ឋនេះ ដែលស្ថិតភូមិផ្សារត្រាច និងភូមិឧកញ៉ាប៉ាង គឺមន្ត្រីគយឈ្មោះ ស្រស់ នេះថា ៖ លោកនិងចុះទៅពិនិត្យមេីល ប៉ុន្តែក្រោយពេលដែលមេីលរួច អង្គភាពយេីងព្យាយាមសួរ ក៏ដូចជាសុំរបាយការណ៍ក្រោយពេលចុះពិនិត្យរួច ហើយជាពិសេសពាក់ព័ន្ធនឹងការយកលុយ 8000 ដុល្លារ តេីជាលុយថ្លៃអ្វី? ASEAN DAILY ព្យាយាមសុំការបំភ្លឺពីលោកគយ ឈ្មោះស្រស់ តែcall ចូលលេីកហេីយ ក៏បិទវិញ លុះយេីងក៏ព្យាយាមcall បន្តទៀត តែលោកគយ ឈ្មោះស្រស់ នៅតែមិនលេីកទូរស័ព្ទទាល់តែសោះ។ មហាជននានាលេីកឡើងថា ប្រហែលលោកស្រស់ និងក្រុមពួកគាត់បានទទួលលុយ 8000 ដុល្លារ មែនហើយ ទេីបគេចមិនលេីកទូសព្ទអ្នកកាសែតដូច្នេះ?
ប្រជាពលរដ្ឋសូមសំណូមពរដល់ ឯកឧត្តម បណ្ឌិត គុណ ញឹម អគ្គនាយកគយ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមលោកចាត់មន្ត្រីជំនាញចុះមកពិនិត្យមេីលនិងចាត់វិធានការផ្លូវច្បាប់ អោយបានត្រឹមត្រូវចំពោះទីតាំងដែលលួចគៃបំបាត់ពន្ធនាំចូល ដែលធ្វើឲ្យបាត់បង់ចំណូលជាតិយ៉ាងធ្ងន់ធ្ងរ តែបែរជាយកលុយចែកគ្នាដាក់ហោប៉ៅធ្វើមានបានក្រុមគ្រួសារឯងទៅវិញ ជាពិសេសសូមមានចំណាត់ការចំពោះមន្ត្រីគយ ក្រុមលោកស្រស់ នៃស្រុកកំពង់ត្រឡាចនេះ ដែលចុះទៅយកលុយ 8000 ដុល្លារ ពីម្ចាស់ឃ្លាំងផងទាន។
ប្រជាពលរដ្ឋសូមសំណូមពរ ឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ សូមចាត់មន្ត្រីជំនាញចុះមកធ្វើអធិការកិច្ច ក្រុមមន្ត្រីគយលោកស្រស់ ផ្លូវជាតិលេខ៥ នៃស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ថាតេីលុយ 8000 ដុល្លារ ដែលក្រុមពួកចុះទៅយកពីម្ចាស់ទីតាំង យកទៅចូលរដ្ឋឬ ចូលក្នុងហោប៉ៅរបស់ពួកគាត់?។
អង្គភាពព័ត៌មានយើងខ្ញុំផ្សាយដេីម្បីផលប្រយោជន៍ជាតិ ចំណូលចូលជាតិ តាមអនុសាសន៍និងក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
គឺមិនមានចេតនាញុះញង់ ដោយដាក់កំហុសទៅបុគ្គលណាមួយឡេីយ។
ASEAN DAILY រងចាំការបំភ្លឺពាក់ព័ន្ធទៅទីតាំង «អក្សរ T » និងក្រុមលោកស្រស់ ដែលជាមន្ត្រីគយផ្លូវជាតិលេខ៥ នៃស្រុកកំពង់ត្រឡាច គ្រប់ពេលវេលា តាមរបបវិជ្ជាជីវៈអ្នកសារព័ត៌មាន៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ