បាងកក៖ ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានសម្រេចអនុម័តយល់ព្រម ចំពោះគណៈរដ្ឋមន្រ្តីថ្មីរបស់នាយករដ្ឋមន្រ្តី អ្នកស្រី Paetongtarn Shinawatra ដោយនៅក្នុងនោះមាន បុគ្គលថ្មីៗចំនួន១២នាក់ ក្នុងចំណោមសមាសភាពសរុប៣២នាក់។ នេះបើតាមព្រឹត្តិបត្ររបស់ព្រះរាជវាំងថៃ បានបង្ហាញនៅថ្ងៃពុធនេះ។គណបក្ស Pheu Thai របស់អ្នកស្រី Paetongtarn ដែលជាបក្សធំជាងគេ នៅក្នុងដៃគូចម្រុះ មានសមាជិកច្រើនជាងគេ នៅក្នុងគណៈរដ្ឋមន្រ្តីថ្មីនោះ ហើយបានរក្សារដ្ឋមន្រ្តីហិរញ្ញវត្ថុ លោក Pichai Chunhavajira និងរដ្ឋមន្រ្តីការបរទេស លោក Maris Sangiampongsa ឱ្យនៅកាន់តំណែងដដែល។ រីឯឧបនាយករដ្ឋមន្រ្តី លោក Phumtham Wechayachai បានឡើងជារដ្ឋមន្រ្តីការពារជាតិ ខណៈតំណែងចាស់ជា រដ្ឋមន្រ្តីពាណិជ្ជកម្មរបស់លោក ត្រូវបានជំនួសដោយទីប្រឹក្សាជាន់ខ្ពស់របស់ Pheu Thai និងជាអតីតរដ្ឋមន្រ្តីថាមពលគឺ លោក Pichai Naripthaphan។គណបក្ស Pheu Thai គ្រប់គ្រងតំណែងចំនួន១៧ នៅក្នុងគណៈរដ្ឋមន្រ្តីថ្មីខាងលើ ដែលរួមមានទាំងរដ្ឋមន្រ្តីនិងអនុរដ្ឋមន្រ្តី ខណៈតំណែង១៩ទៀត ត្រូវបានបែងចែកគ្នា ក្នុងចំណោមបណ្តាគណបក្ស ដែលជាដៃគូចម្រុះ។ អ្នកស្រី Paetongtarn អាយុ៣៨ឆ្នាំ ត្រូវបានរដ្ឋសភាថៃបោះឆ្នោតជ្រើសរើស ជានាយករដ្ឋមន្រ្តីថ្មីកាលពីខែមុន ក្រោយលោក Srettha Thavisin ត្រូវបានតុលាការធម្មនុញ្ញ សម្រេចដកហូតតំណែង៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ