ថ្ងៃច័ន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អង្គភាពប្រឆាំងអំពើពុករលួយ គូរដាក់មន្ត្រីជំនាញ ចុះសេុីបអង្កេតឲ្យបានសុីជម្រៅ លោក មឿ ណារុង ប្រធានច្រកតំបន់អូររំដួលស្រុកភ្នំព្រឹក ខេត្តបាត់ដំបងនិងមេគយឈ្មោះ គត់ ណៃ សហការគ្នាបេីកដៃឲ្យក្រុមឈ្មួញនាំជីគេចពន្ធនិងទំនិញជាច្រើនប្រភេទ បង់ពន្ធមិនគ្រប់ចូលទាំងយប់ទាំងថ្ងៃ
Mon,02 September 2024 (Time 09:39 AM)
ដោយ ៖ (ចំនួនអ្នកអាន: 121នាក់)

(បាត់ដំបង)ប្រភពពីមន្ត្រីមានសមត្ថកិច្ចច្រកព្រំដែនតំបន់អូររំដួល
បានឲ្យដឹងថា លោក មឿ ណារុង ប្រធានច្រកតំបន់អូររំដួលស្រុកភ្នំព្រឹកខេត្តបាត់ដំបង បាននឹងកំពុងបណ្ដែតបណ្ដោយឃុបឃិតឲ្យមន្ត្រី ក្រោមឱវាទប្រព្រឹត្តទង្វើផ្ដេសផ្ដាស ប្រថាប់ត្រា យកលុយអ្នកធ្វេីដំណើរ ឆ្លងដែនពីខ្មែរចូលទៅស្រុកថៃ និង ពីថៃចូលមកខែ្មរ មិនញញេីតអ្វីទាំងអស់។

ជាមួយគ្នាដែរក្រុមដែលរកស៊ីដឹកទំនិញឆ្លង ដែន ពីប្រទេសថៃចូលកម្ពុជាបានឲ្យដឹងថា អំពើពុក រលួយរបស់លោក មឿ ណារុង ប្រធានច្រកតំបន់អូររំដួលស្រុកភ្នំព្រឹក កំពុងជិះសេះ លែងដៃ ដោយមិនខ្លាចញញើតនឹងថ្នាក់ដឹកនាំខេត្ត ឬក្រសួងមហាផ្ទៃនោះទេ។

ប្រភពព័ត៌មានបានឲ្យដឹងបន្ថែមថា ក្រៅពីជីគេចពន្ធនិងបង់ពន្ធមិនគ្រប់និងទំនិញផ្សេងៗគេច ពន្ធឬបង់ពន្ធមិនគ្រប់ ក៏នៅមានបញ្ហាជនអន្តោប្រវេសន៍មួយចំណែកផងដែរ។ ប្រភពបានបន្ថែមថា រថយន្តដឹកទំនិញទាំងតូចទាំងធំទាំងខ្សែៗ នាំចូលពីប្រទេសថៃទាំងថ្ងៃឆ្លងកាត់ច្រកព្រំដែនចូលតាមច្រកតំបន់អូររំដួលស្រុកភ្នំព្រឹកខេត្តបាត់ដំបងដោយមិនគិតអំពីច្បាប់ទម្លាប់អ្វីអ្វីទាំងអស់។

ពោលគឺសមត្ថកិច្ច បើកបារ៉ាស់ច្រកព្រំដែនតំបន់ឲ្យរថយន្តដឹកដឹកជីហ្នឹងនិងទំនិញផ្សេងៗទាំងនោះចូលដោយសេរី។ ប្រជាពលរដ្ឋនិយាយថា គេអាចមើលឃើញថាភាពមិនប្រក្រតីនៃការអនុញ្ញាតឲ្យទំនិញនាំចូលដោយសេរីឬបង់ពន្ធមិនគ្រប់ទាំងយប់ទាំងថ្ងៃ។ ទំនិញបង់ពន្ធមិនគ្រប់ មានច្រើនប្រភេទទាំងនោះគឺជាប្រភពហិរញ្ញវត្ថុ ដ៏សំខាន់របស់លោក មឿ ណារុង។

ប្រភពរាយការណ៍ថា មន្ត្រីនគរបាលដែលប្រចាំការនៅទីនោះភាគច្រើនជួលជនស៊ីវិលឲ្យចាំទទួលយកលុយរថយន្តដឹកទំនិញចេញ,ចូល ពីព្រោះអស់លោកខ្លាចមានបញ្ហាជាយថាហេតុណាមួយកើតឡើង។

ឈ្មួញមិនអាចគេចឬលួចឆ្លងដែន ដោយមិនប្រាប់មន្ត្រីនគរបាល ការពាព្រំដែនតំបន់អូររំដួល បាននោះឡើយ អ្នកអាចគេចបានម្ដងពីកណ្តាប់ដៃ មន្ត្រីនគរបាលក្រុមលោក មឿ ណារុង ប៉ុន្តែមិនអាចគេចបានមួយជីវិតនោះឡើយ។

ពួកថៅកែទំនិញទាំងឡាយចាំបាច់ទាក់ទងជាមួយលោកប្រធានច្រកតំបន់គោលរំដួល មុនរួចជាស្រេចទៅហើយ ជាពិសេសទំនិញអត់ពន្ធសុទ្ធតែត្រូវទាក់ទងជាមួយមេតំបន់រំដួលជាមុន រីឯអ្នករងគ្រោះជាងគេ គឺប្រជាពលរដ្ឋស៊ីឈ្នួលដឹកជញ្ជូនទំនិញកំប៉ិកកំប៉ុក។

អ្វីដែលជាបញ្ហាប្រឈមកំពុងកើតឡើងនោះ គឺគេតែង តែសង្កេតឃើញបណ្ដាជនជាតិថៃ ចេញ ចូល ឆ្លងកាត់ច្រកព្រំដែនថៃដោយសេរី រីឯសមត្ថកិច្ចខាង លោក មឿ ណារុង ប្រធានព្រំដែនតំបន់អូររំដួល មិនមានការត្រួតពិនិត្យឲ្យបានហ្មត់ចត់នោះឡើយ។

រីឯក្រុមមន្ត្រីនគរបាលការពារព្រំដែនតំបន់អូររំដួល ប្រចាំការនៅច្រកព្រំដែនអង្គុយស្ងៀមឈឹង បណ្ដែតបណ្ដោយឲ្យជន ជាតិថៃ ឆ្លងដែនតាមអំពើចិត្ត មានន័យថា ពួកគេមិនរវល់ចំពោះ បញ្ហាជនអន្តោប្រវេសន៍ឆ្លងដែននោះទេ ពោលគឺឲ្យតែហុចលុយអោយជាការស្រេច។

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ