ភ្នំពេញ៖ ជុំវិញការរុះរើរដ្ឋមន្ត្រីថ្មី២រូប ពីក្រសួងអធិការកិច្ច មកក្រសួងទេសចរណ៍ និងពីក្រសួងទេសចរណ៍ មកក្រសួងអធិការកិច្ច ត្រូវបានសម្តេចធិបតី បញ្ជាក់កុំឱ្យមានមន្ទិលសង្ស័យទៀតថា ជាយុទ្ធសាស្ត្រនៃការគ្រប់គ្រង ដែលមិនត្រូវងាប់ក្រឡា ហើយជាការសាកល្បងប្តូរអ្នកកាន់ចង្កូត ក្រែងទទួលបានលទ្ធផលល្អជាងនេះ ។ការលើកឡើងរបស់សម្តេចធិបតីខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅកោះពេជ្រ ។និយាយដល់ការឆ្លើយឆ្លងគ្នា រឿងកម្មវិធី Gumball 3000 ដែលទើបតែបញ្ចប់ថ្មីៗនេះ ទាក់ទិននឹងទេសចរណ៍ សម្តេចធិបតី ក៏បានឆ្លៀតយកឱកាសនេះ បកស្រាយ ជុំវិញការរុះរើរដ្ឋមន្ត្រីពីររូបទៅវិញទៅមកថា “ហេតុអ្វីក៏ត្រូវ reshuffle (រុះរើ) រឿងការដឹកនាំជា Managermant (អ្នកគ្រប់គ្រង) ខ្ញុំជាប្រមុខរាជរដ្ឋាភិបាល ពេលខ្លះយើងត្រូវសាកអ្នកកាន់ចង្កូត ប្តូរគ្នា ដើម្បីបង្កើនល្បើន សួរថាមួយឆ្នាំនេះអត់ធ្វើ? ធ្វើ ធ្វើច្រើន រៀបចំពិធីច្រើនណាស់ សួរអ្នកសៀមរាបទៅ មួយឆ្នាំនេះ គ្រាន់តែប្រជុំនៅសៀមរាប មិនចេះខ្វះ ទោះបីជាទេសចរណ៍មិនឡើង តែកិច្ចប្រជុំរុញទៅនឹងទាំងអស់” ។សម្តេចធិបតី បញ្ជាក់បន្ថែមថា “Managermant យើងដូរ ហើយសាកល្បងរុញទៅជា Team (ក្រុម) តែមួយទេ ។ Team អាណត្តិទី៧ ប្រឹងប្រែងទាំងអស់គ្នា មិនល្អឥតខ្ចោះទេ គ្មានអ្វីធ្វើមួយថ្ងៃបាននោះទេ យើងចង់បាន តែមិនដូចចិត្ត យើងត្រូវតែពុះពាររុញតទៅទៀត ខិតខំអស់លទ្ធភាព ។ ឯកឧត្តម សុខ សូកេន ទៅជំរុញក្រសួងអធិការកិច្ច ដើម្បីចាប់ផ្តើមក្រសួង ឯ ឯកឧត្តម ហួត ហាក់ រុញមួយឆ្នាំ នៅទីនោះ ក៏មកទីនេះ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ រុញតទៅទៀត Team តែមួយទេ ជា Managermant យើងមិនត្រូវងាប់ក្រឡាទេ យើងដើរល្អហើយ ប៉ុន្តែយើងចង់សាកល្បង ក្រែងបានផលល្អជាងនេះ ធ្វើការ reshuffle” ។សូមបញ្ជាក់ថា ឯកឧត្តម សុខ សូកេន ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា ចេញព្រះរាជក្រឹត្យ កែសម្រួល និងតែងតាំងជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច ផ្លាស់ប្តូរជាមួយឯកឧត្តម ហួត ហាក់ ដែលត្រូវបានតែងតាំង ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍។ ការចេញព្រះរាជក្រឹត្យតែងតាំងនេះ បានធ្វើឡើងបន្ទាប់ពី រដ្ឋសភាអនុម័តគាំទ្រទាំងស្រុង លើការកែសម្រួលសមាសភាព រាជរដ្ឋាភិបាលចំនួន២រូប ក្នុងកិច្ចប្រជុំវិសាមញ្ញ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានវត្តមានចូលរួមពីសមាជិក-សមាជិករដ្ឋសភា សរុប ១០៦រូប៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ