ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បើគ្មានមូលដ្ឋាន រឹងមាំនៅបឋមសិក្សា គ្មានមូលដ្ឋាន រឹងមាំ​នៅឧត្តមសិក្សាទេ
Thu,26 September 2024 (Time 12:13 PM)
ដោយ ៖ (ចំនួនអ្នកអាន: 63នាក់)

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសបញ្ជាក់ថា ភាពរឹងមាំរបស់វិស័យអប់ រំថ្នាក់ឧត្តមសិក្សា អាចធ្វើទៅបាន ត្រូវការភាពរឹងមាំ ចាប់ផ្តើមពីបឋមសិក្សា មធ្យមសិក្សាឡើងមក ព្រោះជាកិច្ចការងារប្រទាក់ក្រឡាគ្នា ។

ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “ធ្វើផែនការមុន ចាប់ផ្តើមធ្វើសកម្មភាពបុរេសកម្ម ហើយក្រសួងអប់រំ បានធ្វើកិច្ចការងារនេះជាច្រើន មិនមែនត្រឹមតែឧត្តមសិក្សាទេ” ។

ក្នុងនោះសម្តេចធិបតី គូសបញ្ជាក់ថា “ការកែសម្រួលគោលនយោបាយថ្នាក់ឧត្តមសិក្សា ក៏បានពង្រឹងច្រើន ប៉ុន្តែមុននោះយើងក៏បានកែសម្រួល តាំងពីថ្នាក់បឋមមូលដ្ឋាន រហូតដល់ថ្នាក់ឧត្តមសិក្សា ព្រោះប្រទាក់ក្រឡាគ្នា បើគ្មានមូលដ្ឋានរឹងមាំនៅបឋមសិក្សា នៅមធ្យមសិក្សាទេ យើងគ្មានមូលដ្ឋានរឹងមាំ​នៅឧត្តមសិក្សាទេ” ។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី បញ្ជាក់ថា “ការកែសម្រួល ការដឹកនាំអនុវត្ត ការកែទម្រង់ក៏ដូចជាការ តាមដានជំរុញជាប្រចាំ របស់ក្រសួងអប់រំ គឺជាកិច្ចការដែលត្រូវធ្វើ ហើយត្រូវធ្វើជាប្រចាំ”៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ