ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
នាយឧត្តមសេនីយ៍ ស ថេត និងឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ឯកភាពបន្ដពង្រឹងកិច្ចសហប្រតិបត្តិការ ពិសេសលើការងារអនុវត្តច្បាប់
Wed,25 September 2024 (Time 03:14 PM)
ដោយ ៖ (ចំនួនអ្នកអាន: 102នាក់)

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកបណ្ឌិត Park Jung-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងមហាផ្ទៃ។

គោលបំណងសំខាន់នៃជំនួបនេះ គឺដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទបន្ថែមទៀត រវាងអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងទីភ្នាក់ងារនគរបាលជាតិកូរ៉េ លើវិស័យអនុវត្តច្បាប់។

ក្នុងជំនួបនេះ ភាគីទាំងពីរបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃកិច្ចសហការអនុវត្តច្បាប់រវាងនគរបាលកម្ពុជា និងនគរបាលកូរ៉េ ដោយក្នុងនោះ លោកបណ្ឌិត Park Jung-Wook បានថ្លែងអំណរគុណ អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលតែងតែនៅផ្តល់នូវកិច្ចការពារសុវត្ថិភាព សន្តិសុខជូននិវេសនដ្ឋានស្ថានទូត បុគ្គលិកការទូត អ្នកទេសចរណ៍ វិនិយោគិន ក៏ដូចជាពលរដ្ឋកូរ៉េ ដែលកំពុងធ្វើការងារក៏ដូចជាប្រកបអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។

នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់ជូនលោកបណ្ឌិត Park Jung-Wook អំពីការផ្តល់អាទិភាពក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនជនបរទេសទាំងអស់ ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា រួមទាំងពលរដ្ឋកូរ៉េផងដែរ។

ភាគីទាំងពីរ ក៏បានឯកភាពគ្នាបន្តពង្រឹងពង្រីកនូវលទ្ធផលកិច្ចសហប្រតិបត្តិការដែលមានស្រាប់ឲ្យកាន់តែទូលំទូលាយ និងជិតស្និទ ជាពិសេសការគាំទ្រជួយគ្នាទៅវិញទៅមកលើការបំពាក់ឧបករណ៍ សម្ភារៈ បច្ចេកទេសសន្តិសុខ ក៏ដូចជាការបណ្តុះបណ្តាលកសាងសមត្ថភាពមន្ដ្រី៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ