លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែតដឹកនាំកម្លាំងក្រោមឱវាទ គោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃចន្ទ!!!
(ខេត្តបន្ទាយមានជ័យ ) នៅព្រឹក ថ្ងៃចន្ទ ១៤ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤នេះ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនគរបាលនៃអធិការដ្ឋាន គោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី វរសេនីយ៍ អធិការរង នាយផ្នែក នាយរងផ្នែក នាយប៉ុស្តិ៍ នាយរងប៉ុស្តិ៍ និងមន្រ្តីនគរបាលចំណុះអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ជាច្រើនរូប បន្ថែមពីនេះប្រធានក្រុមបឹក្សាវិន័យក៏បានអានវិន័យរបស់កងកម្លាំងនគរបាលជាតិ (០០៦)ជូនអស់លោក លោកស្រី វរសេនីយ៍ អធិការរង នាយផ្នែក នាយរងផ្នែក នាយប៉ុស្តិ៍ នាយរងប៉ុស្តិ៍ និងមន្រ្តី ក្រោមឱវាទទាំងអស់ ឲ្យបានជ្រាបនិងអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមវិន័យរបស់កងកម្លាំងនគរបាលជាតិកម្ពុជា ៕