ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋបាលខេត្តបាត់ដំបង បើកកិច្ចប្រជុំណែនាំពីការរៀបចំពិធីបុណ្យអុំទូកនៅពាក់កណ្តាលខែតុលាខាងមុខ
Fri,20 September 2024 (Time 05:41 PM)
ដោយ ៖ (ចំនួនអ្នកអាន: 131នាក់)

(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង បានបើកកិច្ចប្រជុំបន្ទាន់មួយស្តីពីការណែនាំពីការត្រៀមរៀបចំពិធីបុណ្យអុំទូកប្រពៃណីខេត្តបាដំបង នៅថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៤ ដើម្បីអបអរសាទរពិធីបុណ្យចេញព្រះវស្សា និងការចូលរួមចំណែកថែរក្សាទំនៀមទំលាប់ប្រពៃណីជាតិដ៏រុងរឿងរបស់យើង ជាពិសេសទំនៀមទំលាប់របស់ខេត្តបាត់ដំបង ក្រោមអធិបតីភាពលោក សុខ លូ អភិបាលខេត្តបាត់ដំបង។

កិច្ចប្រជុំនេះបាធ្វើឡើងនារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្រ្តីរាជការពាក់ព័ន្ធ គ្រប់ជាន់ថ្នាក់ អភិបាលក្រុង ស្រុក កងកម្លាំងទាំងបី ប្រធាននមន្ទីរ អង្គភាពនានាជុំវិញខេត្តចូលរួមផងដែរ។

លោក សុខ លូ បានណែនាំគណៈកម្មការនិងអនុគណ:កម្មការ បច្ចេកទេសមួយចំនួនថា រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំពិធីបុណ្យអុំទូក និងបណ្តែតប្រទីបនៅតាមបណ្តោយដងស្ទឹងសង្កែក្នុងក្រុងបាត់ដំបង ដែលប្រព្រឹត្តទៅរយៈ
ពេល២ថ្ងៃ គឺនៅថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៤ ដោយមានការប្រណាំងទូក និងនៅពេលរាត្រីក៏មានការរៀបចំបណ្តែតប្រទីប បង្ហោះគោម និងបាញ់កាំជ្រួចជាដើម។

ជាមួយគ្នានេះ ក្នុងពេលរាត្រីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ យើងក៏មានការដង្ហែរប្រទីបយកទៅបណ្តែតក្នុងស្ទឹងសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដើម្បីសម្តែងនូវកតញ្ញូតាធម៌ ដ៏ជ្រាលជ្រៅចំពោះព្រះគង្គា ដែល
បានផ្តល់ដីដ៏មានជីវជាតិល្អផូរផង់បម្រើដល់វិស័យកសិកម្ម និងជីវិតរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើង។

ក្នុងន័យនេះដើម្បីថែរក្សាអនាម័យបរិស្ថាន ប្រព័ន្ធអេកូឡូស៊ីឱ្យបានល្អប្រសើរស្របតាមគោលការណ៍ដែលទីក្រុងបាត់ដំបងនៃខេត្តបាត់ដំបងគឺជាទីក្រុងវៃឆ្លាត Smart City ដើម្បីប្រែក្លាយទៅជាក្រុងដែល
«ស្អាតបៃតង»។

បន្ថែមពីនេះ លោកបានបន្ថែមថា ការធ្វើប្រទីប យើងត្រូវរៀបចំជំនួសដោយការរៀបចំពីដើមចេក ស្លឹកចេក ស្លឹកត្នោត ឬប្រភេទ ស្លឹកឈើធម្មជាតិផ្សេងៗ បង្ហាញពីការចូលរួមចំណែកលើកតម្លៃជាតិ តម្លៃវប្បធម៌ដូនតា និងបរិស្ថានសង្គមរបស់យើង។

ក្នុងឱកាសនោះដែរ ប្រធានអនុគណៈកម្មការទទួលបន្ទុកការងារ មួយចំនួន ក៏បានលើកឡើកពីបទពិសោធន៍ឆ្នាំចាស់កន្លងមក ដើម្បីកែតំរ៉ូវចំណុចខ្វះខាតឲ្យល្អជាងឆ្នាំមុន និងមានប្រសិទ្ធភាពខ្ពស់។

ឆ្លៀតឱកាសនោះ លោកអភិបាលខេត្ត បានបញ្ជាក់ដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងទាំងអស់ថា យើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ពីបញ្ហា គ្រោះមហន្តរាយផ្សេងៗ ដែលកើតឡើងជាយថាហេតុ ត្រូវរាយការណ៍ ជាបន្ទាន់ដល់ថ្នាក់ដឹកនាំខេត្តដើម្បីធ្វើការដោះស្រាយឲ្យបានទាន់ពេលវេលាផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ