ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ចៅហ្វាយខេត្តពោធិ៍សាត់ មើលបទល្មើសនេសាទនៅព្រំ ប្រទល់ស្រុកក្រគរ និងស្រុកកណ្ដៀង ក្រោមភ្នែកលោកយូរ សុវិចិត្រ និងភុន សុវណ្ណា
Wed,18 September 2024 (Time 06:17 PM)
ដោយ ៖ (ចំនួនអ្នកអាន: 98នាក់)

ខេត្តពោធិ៍សាត់÷ បទល្មើសនេសាទនៅរដូវហាមឃាត់ក្នុងដែនសមត្ថកិច្ចមន្ត្រីរដ្ឋបាលជលផលខេត្តពោធិ៍សាត់នៃតំបន់ទន្លេសាបកំពុងកើតមានយ៉ាងគគ្រឹកគគ្រេងតាមរយៈរបាំងសាច់អួនក្រឡាញឹករាប់ពាន់ម៉ែត្រ។

បទល្មើសទាំងនេះស្ថិតក្នុងដែនសមត្ថកិច្ចលោកយូរ សុវិចិត្រ នាយរងសង្កាត់រដ្ឋបាលជលផលក្រគរ និងលោកភុន សុវណ្ណា នាយផ្នែករដ្ឋបាលជលផលក្រគរ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់។ មន្ត្រីដឹកនាំមន្ទីរកសិកម្មខេត្តក៏ដូចជារដ្ឋបាលខេត្តពោធិ៍សាត់ ធ្វើមិនដឹង មិនឮអំពីបញ្ហាបទល្មើសនេសាទនៅតំបន់បឹងទន្លេសាបនេះ។

ប្រភពព័ត៌មាន ដែលភ្ជាប់ដោយរូបភាពថតកាលពីព្រលប់ថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២៤បានឱ្យដឹងថា បទ ល្មើសនេសាទនេះ ដោយប្រើរបាំងសាច់អួនក្រឡាញ់ញឹករាប់ពាន់ម៉ែត្រ ស្ថិតនៅចំណុចក្រឡុកសងក្រង ក្នុងភូមិអន្លង់រាំង ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ជាប់ព្រំប្រទល់ស្រុកកណ្ដៀង។ បទល្មើសប្រើអួនក្រឡាញឹករាប់ពាន់ម៉ែត្រនេះពិតជាមិនអាចគេចផុតពីភ្នែកមហាជនបានឡើយ។ពីព្រោះឧបករណ៍ល្មើសច្បាប់នេះបានបណ្ដែតនៅលើផ្ទៃទឹកយ៉ាងសង្ហា ក្នុងពេលដែលនៅទីកន្លែងផ្សេងទៀតសម្រាប់ប្រជាពលរដ្ឋអ្នកនេសាទចិញ្ចឹមក្រពះ ត្រូវបានពួកមន្ត្រីជលផលតួយ៉ាងដូចជាលោកភុន សុវណ្ណា និងលោកយូរ សុវិចិត្រចាប់បង្ក្រាបថតផ្សាយយ៉ាងគគ្រឹក គគ្រេង។

ប្រជាពលរដ្ឋនៅតំបន់នោះមានចម្ងល់ថា ចំណុចដែលកើតមានបទល្មើសខាងលើនេះ គឺជាច្រកចេញ,ចូលនៃបណ្ដាជនដែលមានអំណាចខាងជលផល ក៏ដូចជាអាជ្ញាធរដែនដីនៅខេត្តពោធិ៍សាត់។ ហេតុអ្វីបានជាអួនក្រឡាញ់ញឹករាប់ពាន់ម៉ែត្រ អាចបណ្ដែតលើផ្ទៃទឹកបានយ៉ាងរលូនយ៉ាងដូច្នេះ? ចម្លើយគឺងាយស្រួលបំផុត÷ ឲ្យ តែមានទំនាក់ទំនងជិតស្និទ្ធជាមួយមន្ត្រីជលផលទាំងពីររូបខាងលើនេះគឺគេអាចធ្វើអ្វីៗបានទាំងអស់នៅក្នុងដែន សមត្ថកិច្ចអស់លោកទាំង២។ ក្រៅពីបទល្មើសនេសាទបាននឹងកំពុងកើតឡើងជាចំហ ក៏មានករណីបទល្មើសផ្សេងទៀតដែលបានកើតមាន នាគ្រាកន្លងមកយ៉ាងគគ្រឹកគគ្រេងផងដែរ។

បើទោះជាយ៉ាងណាក៏ដោយ ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់លោកហៃ ធូរ៉ា ក៏ដូច ជាលោកនាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ ភុំ វិមល មិនគួរបណ្ដែតបណ្ដោយឲ្យពួកមន្ត្រីតួយ៉ាងដូចជាលោកយូរ សុវិចិត្រ និងលោក ភុន សុវណ្ណា ធ្វើអ្វីៗស្រេចតែអំពើចិត្តយ៉ាងដូច្នេះ។ ជាងនេះទៅទៀតលោកខូយ រីដាអភិបាលខេត្តពោធិ៍សាត់ ក៏គួរតែដុសក្អែលពួកមន្ត្រីជល ផល..ដែលកំពុងពាក់ព័ន្ធបញ្ហាផលប្រយោជន៍ជាមួយពួកឈ្មួញអ្នកនេសាទល្មើសច្បាប់នោះផង៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ