ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ក្រសួងការងារ និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ឯកភាពបន្តកិច្ចសហប្រតិបត្តិការលើទំនើបកម្មនៃការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា
Wed,18 September 2024 (Time 10:08 AM)
ដោយ ៖ (ចំនួនអ្នកអាន: 85នាក់)

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានឯកភាពបន្តកិច្ចសហប្រតិបត្តិការគាំទ្រធ្វើទំនើបកម្មនៃការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET ) ដើម្បីបំពេញតម្រូវការក្នុងវិស័យឧស្សាហកម្មនាពេលអនាគត។

ការលើកឡើងនេះ ក្នុងជំនួបរវាងឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោក ស៊ីរីល ប៊ែលលីយេ (Cyrille Bellier) ប្រធាននាយកដ្ឋានអឺរ៉ុប មជ្ឈិមបូព៌ា និងអាស៊ី នៃទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ដើម្បីពិភាក្សាពីដំណើរការអនុវត្តគម្រោងមួយចំនួនទាក់ទងនឹងប្រព័ន្ធអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅទីស្ដីការក្រសួង នៅរសៀលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៤។
ឯកឧត្តមរដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះប្រតិភូ AFD ដែលដឹកនាំដោយលោក ស៊ីរីល ប៊ែលលីយេ ហើយឯកឧត្តមរដ្ឋមន្រ្តីបានជំរាបពីកិច្ចខិតប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីរៀបចំផែនការសកម្មភាពក្នុងការពង្រឹងជំនាញសម្រាប់ប្រជាពលរដ្ឋ និងយុវជនឱ្យទទួលបានជំនាញ បច្ចេកទេស និងវិជ្ជាជីវៈថ្មីៗ ដើម្បីឆ្លើយតបតាមតម្រូវការឧស្សាហកម្មនាពេលអនាគត។
ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រីសង្កត់ធ្ងន់ថា ក្រសួងការងារកំពុងពង្រីកកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន និងជំរុញការពង្រឹងគុណភាពនៃគ្រឹះស្ថានបណ្តុះបណ្តាលនីមួយៗ ដើម្បីដោះស្រាយតម្រូវការកម្លាំងពលកម្មរបស់ប្រទេសកម្ពុជានៅក្នុងឧស្សាហកម្មសំខាន់ៗដូចជា អគ្គិសនី អេឡិចត្រូនិក មេកាត្រូនិច និងការផលិតផ្សេងៗទៀត។
ជាការឆ្លើយតប លោក ស៊ីរីល ប៊ែលលីយេ បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្រ្តី ដែលបានផ្ដល់ឱកាសឱ្យប្រតិភូលោកបានជួបពិភាក្សាការងារទាក់ទងនឹងការអភិវឌ្ឍវិស័យច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា។
យ៉ាងណាក៏ដោយ ប្រធាន AFD បានសន្យាបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទៅលើការគាំទ្រទំនើបកម្មនៃហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា និងការអភិវឌ្ឍវិទ្យាស្ថានសិក្សាលើជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ