ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អនុប្រធានធនាគារអភិវឌ្ឍអាស៊ីជឿជាក់ថា កម្ពុជានឹងអាចសម្រេចបាននូវគោលដៅអព្យក្រឹតកាបូន នៅឆ្នាំ២០៥០
Sat,14 September 2024 (Time 09:44 AM)
ដោយ ៖ (ចំនួនអ្នកអាន: 93នាក់)

ភ្នំពេញ៖ ក្នុងឱកាសនៃជំនួប លោកជំទាវ Fitima Yasmin អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានដឹកនាំគណៈប្រតិភូនៃកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ លើកទី៦ (GMS EMM-6) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី បានថ្លែងអំណរគុណចំពោះកម្ពុជា ដែលទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ ចំនួនពីរលើក និងវាយតម្លៃខ្ពស់ចំពោះការរៀបចំកិច្ចប្រជុំ GMS EMM-6 នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅបានយ៉ាងល្អប្រសើរ ជាមួយនឹងលទ្ធផលប្រកបដោយផ្លែផ្កា។

សម្ដេចធិបតីបានអបអរសាទរចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំ GMS EMM-6 ដែលនឹងរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ GMS សម្រាប់អនាគតកាន់តែបៃតង និងចីរភាព។ សម្ដេចធិបតីបានអរគុណធនាគារ ADB ដែលបានជួយគាំទ្រដល់ប្រទេស GMS និងកម្ពុជា និងបានសម្របសម្រួលដល់កិច្ចសហប្រតិបត្តិការក្នុងតំបន់ ក្នុងកិច្ចប្រឹងប្រែងការពារបរិស្ថាន និងចីរភាព ព្រមទាំងគូសបញ្ជាក់ថា បញ្ហាបរិស្ថាន គឺជាការប្រឈមរួម ដែលតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការរួមគ្នា ពីគ្រប់ភាគីពាក់ព័ន្ធ។

ជាមួយគ្នានេះ សម្ដេចធិបតីបានលើកឡើងអំពីគោលនយោបាយ អាទិភាព និងគំនិតផ្តួចផ្តើមជាច្រើនរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចការពារបរិស្ថាន ប្រកបដោយចីរភាព ភាពធន់ និងបរិយាប័ន្ន ដែលមានដូចជា គោលនយោបាយអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ការជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបាន៧០% នៅឆ្នាំ២០៣០ យុទ្ធនាការដាំដើមឈើ១លានដើមក្នុងមួយឆ្នាំ ការបញ្ឈប់ការផ្ដល់អាជ្ញាប័ណ្ណថ្មីដល់រោងចក្រផលិតថាមពលដើរដោយធ្យូងថ្ម និងការដាក់ចេញនូវគោលនយោបាយជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា ជាដើម។

លោកជំទាវ Fitima Yasmin បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវគោលនយោបាយ និងគំនិតផ្តួចផ្តើមប្រកបដោយបរិយាប័ន្ន និងមានភាពធន់នឹងអាកាសធាតុ ដែលតាមរយៈគំនិតផ្តួចផ្តើមទាំងនោះ លោកជំទាវជឿជាក់ថា កម្ពុជានឹងអាចសម្រេចបាននូវគោលដៅអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០ ខាងមុខ។ លោកជំទាវក៏បានគូសបញ្ជាក់បន្ថែមថា ធនាគារ ADB នឹងបន្តគាំទ្រ និងចូលរួមយ៉ាងសកម្មជាមួយបណ្ដាប្រទេស GMS រួមទាំងកម្ពុជា ដើម្បីរួមគ្នាដោះស្រាយការប្រែប្រួលអាកាសធាតុ និងធានាចីរភាពបរិស្ថាន៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ