ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំក្រុមការងារជំនាញចុះពិនិត្យផ្លូវបេតុង ដែលបានសាងសង់រួចនៅស្រុកបវេល
Fri,13 September 2024 (Time 04:58 PM)
ដោយ ៖ (ចំនួនអ្នកអាន: 107នាក់)

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំក្រុមការងារជំនាញចុះពិនិត្យ ផ្លូវបេតុងដែលបានសាងសង់រួចមានប្រវែង១៨៨៣ម៉ែត្រ ក្នុងនោះ​ ផ្លូវប្រវែង​១.០៣៥ម៉ែត្រ​ ទទឹង​ ៦ម៉ែត្រ​ និងផ្លូវប្រវែង​៨៤៨ម៉ែត្រ​ ទទឹង៥ម៉ែត្រ និងពិនិត្យទីតាំងសម្រាប់ដាក់បង្គោលភ្លើងសូឡាបំភ្លឺតាមដងផ្លូវ និងដាំដើមឈើសងខាងផ្លូវ​ស្ថិតនៅភូមិសង្កែវារ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។

លោក សុខ លូ បានថ្លែងថា ផ្លូវដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងកន្លងមកនៅខេត្តបាត់ដំបង មានជាច្រើនខ្សែ ហើយរដ្ឋបាលខេត្តបានសហការជាមួយមន្ទីរជំនាញ បាននិងកំពុងធ្វើ និងជួសជុលជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃ
ដើម្បីសម្រួលដល់ការធ្វើដំណើរដល់ប្រជាពលរដ្ឋប្រចាំថ្ងៃផង។

លោកបានបន្តថា ក្នុងនាមរដ្ឋបាកខេត្តបានសម្រេចជាមួយមន្ទីរជំនាញធ្វើ និងជួសជុលផ្លូវណាដែលចាំបាច់មុនគេ ហើយបន្តធ្វើជាបន្តបន្ទាប់ថែមទៀតរហូតដល់អស់។ ម្យាងវិញទៀត ពេលគ្រឿងចក្រចូលធ្វើនៅកន្លែងណា តែងតែមានបិទផ្លូវស្ទះចរាចរណ៍បណ្តោះអាសន្នយឺតយូរ ទៅតាមជាក់ស្តែង ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋយើងសូមមានការយោគយល់ក្រុមការងារផង។

ជាក់ស្តែងថ្ងៃនេះ លោក និងក្រុមការងារ បានចុះពិនិត្យមើលផ្លូវបេតុង១ខ្សែ ដែលបានសាងសង់រួចមានប្រវែង ១៨៨៣ម៉ែត្រ ក្នុងនោះ​ ផ្លូវប្រវែង​១.០៣៥ម៉ែត្រ​ ទទឹង​ ៦ម៉ែត្រ​ និងផ្លូវប្រវែង​៨៤៨ម៉ែត្រ​ ទទឹង៥ម៉ែត្រ និងពិនិត្យទីតាំងសម្រាប់ដាក់បង្គោលភ្លើងសូឡាបំភ្លឺតាមដងផ្លូវ និងដាំដើមឈើសងខាងផ្លូវ​ស្ថិតនៅភូមិសង្កែវារ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបងផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ