ភ្នំពេញ៖ ថ្លែងចំពោះមុខវិស័យឯកជន ក្នុងវិស័យស្រូវអង្កររបស់កម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើការអំពាវនាវឱ្យបន្តរក្សាដោយប្រកាន់ខ្ជាប់ខ្ជួននូវគុណភាព ស្តង់ដារ និងស្ថិរភាពផ្គត់ផ្គង់ ដើម្បីការពារកេរ្តិ៍ឈ្មោះដ៏ល្អប្រពៃនៃស្រូវអង្កររបស់កម្ពុជា។ក្នុងពិធីបិទវេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤ នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «សូមអំពាវនាវឱ្យវិស័យឯកជន និង តួអង្គពាក់ព័ន្ធ ក្នុងវិស័យស្រូវអង្កររបស់កម្ពុជា បន្តរក្សាឱ្យបានខ្ជាប់ខ្ជួននូវគុណភាព ស្តង់ដារ និង ស្ថិរភាព ផ្គត់ផ្គង់, និង ខិតខំជួយ ការពារកេរ្តិ៍ឈ្មោះដ៏ល្អប្រពៃនៃស្រូវអង្កររបស់កម្ពុជា ព្រោះនេះជាផលប្រយោជន៍រួមរបស់យើង»។សម្ដេចធិបតី បន្ដថា រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់លើវិស័យស្រូវអង្ករ ដូចជា ការលើកទឹកចិត្តផ្នែកពន្ធដារ រោងម៉ាស៊ីនកិនស្រូវ និងការនាំចេញអង្ករ ព្រមទាំងការលើកលែងពន្ធសម្រាប់ការនាំចូលគ្រឿងចក្រកសិកម្មជាដើម។នាឱកាសនោះដែរ សម្ដេច នាយករដ្ឋមន្ដ្រី បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជាមានរោងម៉ាស៊ីនកិនស្រូវខ្នាតធំ និងមធ្យមចំនួន ៨០ ដែលមានស្ដង់ដារ ហើយអាចឆ្លើយតបទៅនឹងបទដ្ឋានអន្តរជាតិលើផ្នែកសុវត្ថិភាពចំណីអាហារ និងមានលទ្ធភាពសម្ងួតស្រូវ ៥០ ពាន់តោន ក្នុងមួយថ្ងៃ ព្រមទាំងមានលទ្ធភាពកិនស្រូវ និងផ្គត់ផ្គង់អង្ករនាំចេញបានជាង ៣ លានតោនក្នុងមួយឆ្នាំ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ