(បាត់ដំបង)៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអញ្ជើញធ្វើទស្សនកិច្ច និងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មតាសីសាមគ្គី ដែលមានទីតាំងនៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។សហគមន៍កសិកម្មតាសីសាមគ្គី មានសមាជិកសរុបចំនួន ១៦២នាក់ ដែលផលិតបន្លែសុវត្ថិភាពនៅលើផ្ទៃដីសរុបចំនួន ៥០ហិកតា សម្រាប់ចែកចាយទៅកាន់ទីផ្សារនៅក្នុងខេត្តបាត់ដំបងផង និងខេត្តដទៃទៀតផង។ក្រៅពីការងារផលិតនិងចែកចាយបន្លែសុវត្ថិភាព សហគមន៍កសិកម្មតាសីសាមគ្គីក៏ផ្ដល់ការគាំទ្របច្ចេកទេសកសិកម្មដល់កសិករដែលនៅក្រៅសហគមន៍ អង្គការ និងកសិដ្ឋាននានា។បន្ទាប់ពីបានទស្សនាផលិតកម្មបន្លែ និងហេដ្ឋារចនាសម្ព័ន្ធដែលសហគមន៍មានរួចមក លោករដ្ឋមន្ដ្រី អមដោយថ្នាក់ដឹកនាំក្រសួង បានជួបសំណេះសំណាលជាមួយសមាជិកសហគមន៍ និងបានអបអរសាទរចំពោះសមិទ្ធផលដែលសហគមន៍សម្រេចបានកន្លងមក។យ៉ាងណាក៏ដោយ ប្រឈមនឹងបញ្ហាមួយចំនួនដែលសហគមន៍ជួបប្រទះ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានលើកទឹកចិត្តដល់សមាជិកសហគមន៍ពិចារណាចងក្រង និងបំប្លែងសហគមន៍ដែលមានស្រាប់នេះ ទៅជាសហគមន៍កសិកម្មទំនើប ដែលនឹងទទួលបានការគាំទ្រផ្នែកទុន បច្ចេកទេស និងទីផ្សារ ពីសំណាក់ក្រសួង។តបតាមសំណើរបស់សហគមន៍កសិកម្មតាសីសាមគ្គី លោក ឌិត ទីណា បានអញ្ជើញដាំដើមស្រឡៅមួយដើម ទុកជាអនុស្សាវរីយ៍នៃដំណើរទស្សនកិច្ចប្រកបដោយផ្លែផ្កានេះ ក្រោមការអបអរសាទរ និងស្នាមញញឹមរបស់សមាជិកសហគមន៍ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញរបស់ក្រសួងជាច្រើនរូប៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ