ក្រសួងសុខភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីការបូកសរុបលទ្ធផលការងាររយៈពេលមួយឆ្នាំ ដើមអាណត្ដិទី៧
ភ្នំពេញ៖ ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបង្ហាញអំពីលទ្ធផលការងារក្នុងរយៈពេលមួយឆ្នាំរបស់ក្រសួងសុខាភិបាល ចាប់តាំងពីដើមនីតិកាលទី៧ នៃរដ្ឋសភា។
ការបង្ហាញនូវលទ្ធផលការងាររយៈពេលមួយឆ្នាំដើមអាណត្ដិទី៧នេះ បានធ្វើឡើងក្នុងវេទិកា «ស្ថានភាពសុខាភិបាលកម្ពុជា៖ បញ្ហាប្រឈម និងឱកាស» ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) ដោយសហការជាមួយក្រសួងសុខាភិបាល ដែលប្រព្រឹត្ដទៅនៅមន្ទីរពេទ្យកាល់ម៉ែត៕