(បាត់ដំបង)នៅព្រឹកថ្ងៃទី១១ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងសហការី បានបន្តអញ្ជើញទទួលថវិកាពី លោក ស្រេង សុខា អភិបាលនៃគណៈអភិបាលស្រុកបាណន់ និងសប្បុរសជន ព្រមទាំងសហការី ដែលបានឧបត្ថម្ភថវិកាចំនួន ១០,០០០.០០០រៀល ។ ស្ថិតក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បាននាំយកប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី សប្បុរសជន ដែលតែងតែឧបត្ថម្ភគាំទ្រដល់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ។ឯកឧត្តមប្រធានគណៈកម្មាធិការសាខា ក៏បានគោរពជូនពរដល់ សប្បុរសជនទាំងអស់ សូមមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ចជាបន្តបន្ទាប់។សូមជម្រាបថាសម្រាប់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានសទ្ធាជ្រះថ្លា ចូលរួមបរិច្ចាគថវិកាជូនសាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីសមាគមជាតិមានធនធាន បន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម សូមអញ្ជើញទៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ឬវេរចូលគណនីធនាគាររបស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង(ប្រាក់រៀល) និង #CambodianRedCrossBattambangBranch (ប្រាក់ដុល្លារអាមេរិក) មានដូចខាងក្រោម ៖#ធនាគារកាណាឌីយ៉ា(CANADIA) (ដុល្លារ) 040000597874 (ប្រាក់រៀល 0040000597882 #ធនាគារអេស៊ីលីដា(ACLEDA)(ដុល្លា)03000354153828 (ប្រាក់រៀល) 03000354153838 #ធនាគារអេប៊ីអេ (ABA) (ដុល្លារ) 003585971(ប្រាក់រៀល) 003585989ពត៌មានបន្ថែមសូមទូរស័ព្ទលេខ ៖ -ឯកឧត្តម សួស សុភ័ក្រ្ត : 076 33 36 017-លោក កង ប៊ន : 092 81 53 73-លោក កុសុម សុភីនារ៉ា : 061 81 81 16
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ