ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តបាត់ដំបង និងទូតបាគីស្ថាន រួមគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម វិស័យទេសចរណ៍ និងការវិនិយោគកាន់តែខ្លាំងឡើង
Wed,11 September 2024 (Time 12:23 PM)
ដោយ ៖ (ចំនួនអ្នកអាន: 122នាក់)

(បាត់ដំបង)៖ នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានទទួលជួបជាមួយលោក ហ្សាហៀរូឌីន បាបារថាហ៊ីម (Zaheeruddin Babar Thaheem) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសម្ថ

ភាព នៃសាធារណរដ្ឋអ៉ីស្លាមបាគីស្ថានប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាការងារពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរ។

លោក សុខ លូ បានថ្លែងនៅក្នុងកិច្ចជំនួបស្វាគមន៍នោះថា ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង រីករាយទទួលជំនួបសម្តែងការគួរសម និងពិភាក្សាការងារដើម្បីពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទេសចរណ៍ និងពាណិជ្ជកម្មរវាងខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋឥស្លាប៉ាគីស្ថាន។

ឯកអគ្គរដ្ឋទូតបាគីស្ថាន បានថ្លែងអំណរគុណអភិបាលខេត្តបាត់ដំបង ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងផ្តល់ការគាំទ្រដល់កិច្ចសហប្រតិបត្តិការ និងបានផ្តល់ឱកាសបានស្វែងយល់បន្ថែមពីសក្តានុពលរបស់ខេត្តបាត់ដំបង ដ៏ល្អមួយនេះ។

លោកថា នេះជាលើកទី១ហើយ ដែលលោកបានឃើញទីតាំងដីកសិកម្ម ដែលមានភោគផលល្អ និងអគារប្រវត្តិសាស្ត្រមានវ័យចំណាស់ដ៏ល្អផូផង់ ហើយប៉ាគីស្ថានអាចនឹងជួយប្រទេសកម្ពុជានៅក្នុងចំណុចណាមួយ បាននាពេលក្រោយផងដែរ។ ថ្មីៗនេះដែរ ប្រទេសប៉ាគីស្ថាន និងកម្ពុជា ក៏ទើបតែបានចុះអនុសារណៈយោគយល់ MOU ចូលរួមចំណែកលើកកម្ពស់ទំនាក់ទង និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម នៃប្រទេសទាំងពីរ។

ឯកអគ្គរដ្ឋទូត បានបន្តថា ទំនាក់ទំនងរវាងប៉ាគីស្ថាន និងកម្ពុជា កំពុងមានការរីកចម្រើនឡើង ដែលមានប្រជាជនប៉ាគីស្ថានប្រមាណជិត ៦,០០០នាក់ កំពុងរស់នៅទីកន្លែងផ្សេងៗគ្នា នៅក្នុងប្រទេសកម្ពុជា។ ការជួបសម្តែងការគួរ
សមនាពេលនេះដែរ គឺមានគោលបំណងដើម្បីស្វែងរកការគាំទ្រ និងជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការ ការលើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងវិស័យទេសចរណ៍ការទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងការវិនិយោគរវាងប្រទេសទាំងពីរ ជាពិសេសខេត្តបាត់ដំបង និងប៉ាគីស្ថាន។

អភិបាលខេត្ត បានជម្រាបជូនផងដែរថា ខេត្តបាត់ដំបងជាខេត្ត ដែលមានសក្ដានុពលខាងវិស័យកសិកម្ម ហើយក៏ជាខេត្តដែលត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាប៉ូលសេដ្ឋកិច្ចទី៤ នៅភាគពាយ័ព្យ នៃប្រទេសកម្ពុជា បានកំណត់ជាច្រករបៀង ស្រូវអង្ករ និងមច្ឆា និងជាខេត្តគោលដៅទេសចរណ៍ដ៏សំខាន់ផងដែរ។ មិនតែប៉ុណ្ណោះខេត្តបាត់ដំបង មានព្រំប្រទល់ជាប់នឹងខេត្ត៣ នៃប្រទេសថៃ មានប្រវែង១៤៤,៨គីឡូម៉ែត្រ មានច្រកទ្វារអន្តរជាតិចំនួន២ និងច្រកទ្វារតំបន់ចំនួន៣ ក្នុងការធ្វើពាណិជ្ជកម្ម ផ្លាស់ប្តូរទំនិញផងដែរ។ ខេត្តបាត់ដំបងមានប្រជាជនជិតមួយលានបួនសែននាក់ ហើយបងប្អូនប្រជាពលរដ្ឋភាគច្រើនប្រកបរបរកសិកម្ម។

លោកបានបន្តថា ខេត្តបាត់ដំបងគឺជាខេត្តកំពុងអភិវឌ្ឍ មិនត្រឹមតែមានសក្ដានុពលខាងផ្នែកកសិកម្មប៉ុណ្ណោះទេ ថែមទាំងមានសក្តានុពលខាងផ្នែកទេសចរណ៍ផងដែរ ដោយខេត្តមានសំណង់បុរាណជាង ៨០០ខ្នងផ្ទះ និងមានវត្តបុរាណជាច្រើនដែលមានវ័យចំណាស់ជាង១០០ឆ្នាំ ដែលត្រូវបានថែរក្សា និងអភិរក្ស។ លើសពីនេះក្នុងខេត្តក៏មានតំបន់ទេសចរណ៍ធម្មជាតិជាច្រើន និងតំបន់ទេសចរណ៍កែច្នៃផងដែរ។

ម្យ៉ាងវិញទៀត បញ្ហាស្រូវអង្ករក្នុងខេត្តបាត់ដំបង ក្រៅពីការប្រើប្រាស់ហូបចុក ចំណីសត្វក្នុងខេត្តហើយយើងនៅសល់អង្ករជាង៧៥០,០០០តោនក្នុងមួយឆ្នាំ។ បច្ចុប្បន្នយើងបាននាំអង្ករចេញទៅក្រៅប្រទេសប្រមាណ ៣៣ប្រទេស បានជាង៣០០០០០តោន។ ចំពោះការវិនិយោគខាងវិស័យរោងចក្រកែច្នៃ ឡសំងួត និងការកែច្នៃកសិផលនៅមានកំរិត ខាងឧស្សាហកម្ម នៅមានកំរិតតិចតួចនៅឡើយ។

ខេត្តបាត់ដំបងជាខេត្តដែលមានសក្ដានុពលខាងវិស័យកសិកម្ម សព្វថ្ងៃនេះនៅរដូវប្រមូលផលម្តងៗ ផលិតផលកសិកម្ម ជាច្រើននៅក្នុងខេត្តបាត់ដំបង នៅមិនទាន់បានយកមកកែច្នៃឲ្យអស់លទ្ធភាពនៅឡើយទេ ធ្វើឱ្យផលិតផលទាំងនោះលើសតម្រូវការទីផ្សារ បណ្ដាលឱ្យមានតម្លៃទាបផងដែរ។

លោក សុខ លូ បានបញ្ជាក់ទៀតថា ខេត្តបាត់ដំបងជាខេត្តគោលដៅដ៏សំខាន់មួយដែលមានហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ និងភ្ជាប់ទៅតំបន់សំខាន់ៗនៅក្នុងប្រទេសបានយ៉ាងល្អប្រសើរ ក្នុងការរកឱកាសបណ្តាក់ទុនវិនិយោគលើវិស័យ នានា មិនថាវិស័យកសិកម្ម ឧស្សាហកម្ម ទេសចរណ៍ ឬវិស័យដឹកជញ្ជូននិងវិស័យផ្សេងទៀតឡើយ។

ទន្ទឹមនឹងនោះដែរ ខេត្តក៏កំពុងមានតម្រូវការជាច្រើនផ្នែក ដោយទាមទារឱ្យអ្នកវិនិយោគិនក្នុងស្រុក និងក្រៅស្រុកចាប់អារម្មណ៍បណ្តាក់ទុនវិនិយោគផ្នែក កសិ-ឧស្សាហកម្ម ក្នុងការកែច្នៃ កសិផល កសិកម្ម ដើម្បីធ្វើការផ្គត់ផ្គង់ក្នុងស្រុកផង និងនាំចេញទៅក្រៅប្រទេស។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានស្នើសុំលោកឯកអគ្គរដ្ឋទូត ជួយអំពាវនាវដល់អ្នកវិនិយោគិន នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន មកបណ្តាក់ទុនវិនិយោគ ឬក៏ធ្វើពាណិជ្ជកម្មផ្លាស់ប្តូរ ជាមួយខេត្តបាត់ដំបង ដោយរដ្ឋបាលខេត្តបាត់ដំបង នឹងរង់ចាំស្វាគមន៍ជានិច្ច។

ក្នុងឱកាសនោះលោក ហ្សាហៀរូឌីន បាបារថាហ៊ីម បានមានប្រសាសន៍ថា នៅពេលដែលលោកវិលត្រឡប់ទៅវិញ លោកនឹងនាំសំណើ និងសំណូមពររបស់លោកអភិបាលខេត្ត ដែលទាក់ទងនឹងវិស័យទេសចរណ៍ និងពាណិជ្ជកម្ម រវាងប្រទេសទាំង២ ជាពិសេសខេត្តបាត់ដំបង ទៅធ្វើការផ្សព្វផ្សាយដល់អ្នកវិនិយោគិន នៃប្រទេសប៉ាគីស្ថាន ឲ្យមកបណ្តាក់ទុនវិនិយោគ និងផ្លាស់ប្តូរពាណិជ្ជកម្មនៅកម្ពុជាជាពិសេសនៅខេត្តបាត់ដំបងតែម្តង៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ