ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឧបនាយករដ្ឋមន្ដ្រី ស សុខា៖ ការចូលរួមបរិច្ចាគថវិការបស់ប្រជាពលរដ្ឋខ្មែរ ជាមួយរាជរដ្ឋាភិបាល គឺជាកម្លាំងសាមគ្គីដ៏រឹងមាំសម្រាប់ជាតិ
Tue,10 September 2024 (Time 03:42 PM)
ដោយ ៖ (ចំនួនអ្នកអាន: 97នាក់)

(ភ្នំពេញ)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ការចូលរួមបរិច្ចាគថវិការបស់ប្រជាពលរដ្ឋខ្មែរ ជាមួយរាជរដ្ឋាភិបាល គឺជាកម្លាំងសាមគ្គីដ៏រឹងមាំសម្រាប់ជាតិ។

ឧបនាយករដ្ឋមន្ដ្រី ស សុខា ក៏បានបង្ហាញភាពស្ញប់ស្ញែងចំពោះកម្លាំងសាមគ្គីរបស់ប្រជាពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅប្រទេស ដែលបានបរិច្ចាគថវិការួមចំណែកគាំទ្ររាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដើម្បីបន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ នៅតាមបណ្តោយតំបន់ព្រំដែន។

លោកបានចាត់ទុកការរួមចំណែកនេះ ថាជាការបង្ហាញច្បាស់នូវទឹកចិត្តខ្វល់ខ្វាយ និងឈឺឆ្អាលប្រកបដោយវិជ្ជមានរបស់ប្រជាពលរដ្ឋ ចំពោះជាតិមាតុភូមិជាទីស្នេហា និងបានបន្ថែមទៀតថា ជាការពិតមិនអាចប្រកែកបាន គឺគ្មានជនជាតិណា ឈឺឆ្អាល ខ្វល់ខ្វាយ ស្រលាញ់ជាតិមាតុភូមិ ចង់ឃើញភាពរីកចម្រើនក្រោមម្លប់សុខសន្តិភាព ជាងប្រជាពលរដ្ឋខ្មែរខ្លួនឯងនោះឡើយ។

កន្លងមក និងថ្មីៗនេះទៀត អ្នកនយោបាយប្រឆាំងនៅក្រៅប្រទេស រួមទាំងដៃជើង ប្រកបដោយមនោគមវិជ្ជានយោបាយបំផ្លាញផលប្រយោជន៍ជាតិ បានប៉ុនប៉ងធ្វើសកម្មភាពផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងបង្កអសន្តិសុខ ដោយជ្រកក្រោមលេសខ្វល់ខ្វាយមិនសមហេតុផល ទាំងលើគម្រោងព្រែកជីកហ្វូណនតេជោ និងការអភិវឌ្ឍន៍តំបន់ព្រំដែន ជាប់ប្រទេសឡាវ និងវៀតណាម។ នេះបើតាមការគូសបញ្ជាក់របស់ឧបនាយករដ្ឋមន្ដ្រី ស សុខា។

ទន្ទឹមនឹងចាត់ទុកសកម្មភាពក្រុមប្រឆាំងជ្រុលនិយម ថាជាការធ្វើនយោបាយតាមរបៀបស្មោកគ្រោក លោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី បានអំពាវនាវប្រជាពលរដ្ឋ បន្តចូលរួមគាំទ្ររាជរដ្ឋាភិបាលបន្តវេន ដោយសង្កត់ធ្ងន់ទៀតថា គ្មានរដ្ឋាភិបាលណា ចំណាយធនធានទៅអភិវឌ្ឍន៍ជាតិ ដើម្បីបម្រើផលប្រយោជន៍បរទេស ហើយក៏គ្មានអ្នកដឹកនាំណា ដឹកនាំប្រទេស នាំឲ្យបាត់បង់ទឹកដីនោះដែរ។

សូមបញ្ជាក់ថា ការថ្លែងរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយអតីតមន្រ្តីចូលនិវត្តន៍ នៅស្រុកកំចាយមារ ខេត្តព្រៃវែង កាលពីរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤។ លោកអភិសន្តិបណ្ឌិត ក្នុងនាមសម្ដេចធិបតីនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់អតីតមន្រ្តីរាជការទាំងអស់ ដែលបានរួមចំណែកបំពេញការងារបម្រើជាតិ និងប្រជាជន ជាពិសេសការពារសុខសន្តិភាព និងអភិវឌ្ឍន៍ជាតិគ្រប់ដំណាក់កាល៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ