(បាត់ដំបង)៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងប្រតិភូអមដំណើរ បានដឹកនាំក្រុមគ្រូពេទ្យសប្បុរសធម៌ ប៉ាយសួយឡាវយិនកម្ពុជា ដើម្បីចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋជិត ១០,០០០នាក់ ដោយឥតគិតថ្លៃ នៅតាមស្រុកគោលដៅចំនួន៥ស្រុក នៃខេត្តបាត់ដំបង។ពិធីបើកនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ នៅភូមិជំនីកឃុំអន្លងវិល ស្រុកសង្កែ ខេត្តបាត់ដំបង ដោយការអញ្ជើញចូលរួមពីលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងថ្នាក់ដឹកនាំមន្រ្តីរាជការ អាជ្ញាធរ ស្រុក ឃុំ និងប្រជាពលរដ្ឋចូលរួមជាច្រើននាក់ទៀតចូលរួមផងដែរ។អភិសន្តិបណ្ឌិត ស សុខា បានថ្លែងថា សកម្មភាពនេះធ្វើឡើងចាប់ពីថ្ងៃទី០៩ដល់ថ្ងៃទី១៣ខែសីហាឆ្នាំ ២០២៤ នៅតាមស្រុកគោលដៅចំនួន៥ គឺ៖*ស្រុកសង្កែជាង២ពាន់នាក់*ស្រុករុក្ខគីរីជាង២ពាន់នាក់*ស្រុកឯកភ្នំជាង២ពាន់នាក់*ស្រុកបវេលជាង២ពាន់នាក់*ស្រុកមោងឬស្សីជាង១ពាន់នាក់៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេចធិបតី ណែនាំឱ្យក្រសួងរ៉ែ សា្ថប័នមានសមត្ថកិច្ច និងអាជ្ញាធរដែនដី ត្រូវសហការគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យគ្រប់រូបភាព ()
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
វីដែអូ