ថ្ងៃច័ន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តកណ្តាលជំរុញដល់មន្ត្រីក្រោមឱវាទ ពង្រឹងលើការបង្ក្រាបបទល្មើសគ្រឿងញៀន ល្បែងស៊ីសង និងក្មេងទំនើង
Thu,08 August 2024 (Time 11:50 AM)
ដោយ ៖ (ចំនួនអ្នកអាន: 93នាក់)

ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល ខេត្តកណ្តាលបានជំរុញមន្ត្រីក្រោមឱវាទពង្រឹងលើការបង្ក្រាបបទល្មើស គ្រឿងញៀន ល្បែងស៊ីសង និងក្មេងទំនើង គ្រោះថ្នាក់ចរាចរណ៍ និងខិតខំបំរើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរឡើង។

ការលើកឡើងរបស់ អភិបាលខេត្តកណ្ដាល នាឱកាសអញ្ជើញរួមជាមួយ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ច នៃរដ្ឋបាលក្រុងអរិយក្សត្រ នៅថ្ងៃទី៧ សីហា ដើម្បីបង្កើនភាពស្និទ្ធស្នាល និងពង្រឹងលើការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែ មានប្រសិទ្ធភាពខ្ពស់។

ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តបានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងអរិយក្សត្រត្រូវការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈដោយបន្តការខិតខំប្រឹងប្រែងសហការល្អជាមួយគ្រប់អង្គភាព មន្ទីរជំនាញពាក់ព័ន្ធដើម្បីរក្សាបាននូវសុខសុវត្ថិភាព ស្ថេរភាព សេចក្ដីសុខជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន ជាពិសេសគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ត្រូវបន្តខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តឱ្យបានម៉ឺងម៉ាត់តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្រ្កាប ទប់ស្កាត់ និងចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹងបំផុតចំពោះបទល្មើស គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្មេងទំនើង និងគ្រោះថ្នាក់ចរាចរណ៍ អោយមានប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានក្រើនរំលឹក ដល់រដ្ឋបាលក្រុង អរិយក្សត្រត្រូវដឹកនាំមន្រ្តីឱ្យបន្តខិតខំបំរើសេវារដ្ឋបាលជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើងថែមទៀត ត្រូវកែប្រែឥរិយាបទពីអ្នកគ្រប់គ្រងទៅជាអ្នកបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ក្នុងមូលដ្ឋានដោយមិនប្រកាន់បក្សពួក និន្នាការនយោបាយឡើយ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានបញ្ជាក់យ៉ាងច្បាស់ថា មន្ត្រីជាគឺជាអ្នកបំរើសរាស្ត្រ មិនមែនជាចៅហ្វាយនាយរបស់រាស្ត្រឡើយ ដូច្នេះក្នុងនាមជាមន្ត្រីត្រូវខិតខំធ្វើយ៉ាងណាសហការគ្នាខិតខំដោះស្រាយ បញ្ហាប្រឈមនានាក្នុងមូលដ្ឋាន ឆ្លើយតបឱ្យបានទៅនឹងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសត្រូវរួមសហការគ្នា បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានគាប់ប្រសើរ ធ្វើឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ ជឿជាក់ និងគាំទ្រលើការដឹកនាំរបស់អាជ្ញាធរ។

នាឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានលើកទឹកចិត្តដល់រដ្ឋបាលក្រុងអរិយក្សត្រ ពាក់ព័ន្ធនឹងការរៀបចំតែងតាំងមន្ត្រី ក្នុងប្រអប់ដែលទំនេរឱ្យអស់ ដើម្បីពង្រឹងរចនាសម្ព័ន្ធបង្កើនប្រសិទ្ធភាពការងារ និងធានានិរន្តរភាពការងារឱ្យទៅមុខ ហើយការតែងតាំងគួរផ្ដល់អទិភាពទៅលើស្ត្រី ជាពិសេសត្រូវគិតគូរទៅលើ ការដំឡើងថ្នាក់មន្ត្រីកុំមានភាពយឺតយ៉ាវតាមឆ្នាំ និងតាមសញ្ញាបត្រជាក់ស្ដែងរបស់មន្ត្រី ដើម្បីឱ្យពួកគាត់ទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ