ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម នេត្រ ភក្ត្រា ផ្តល់រទេះរុញចំនួន១០៨ ដល់មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពទាំង៥៤នៅទូទាំងខេត្តក្រចេះ
Thu,08 August 2024 (Time 11:41 AM)
ដោយ ៖ (ចំនួនអ្នកអាន: 81នាក់)

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះរួមនឹងក្រុមការងារបានផ្តល់រទេះរុញចំនួន១០៨ ជូនដល់មណ្ឌលសុខភាពនិងប៉ុស្តិ៍សុខភាពទាំង ៥៤ នៅទូទាំងខេត្តដើម្បីចូលរួមធ្វើឱ្យកាន់តែប្រសើរឡើងថែមទៀតនូវការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ រទេះរុញដែលឯកឧត្តមរដ្ឋមន្ត្រី ប្រធានក្រុមការងារបានគូសបញ្ជាក់ថានឹងធ្វើឱ្យមណ្ឌលសុខភាពនិងប៉ុស្តិ៍សុខភាពមានសម្ភារៈបន្ថែមដើម្បីបម្រើសរវាជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ ជាពិសេស ជួយសម្រួលសម្រាប់អ្នកជំងឺដែលមានពិការភាព និងពិបាកធ្វើដំណើរ។

នេះជាលើកទី៣ ហើយដែលឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងក្រុមការងារបានប្រគល់ជូនរទេះរុញជូនដល់មន្ទីរសុខាភិបាលខេត្តក្រចេះសរុប ១៦៨ រទេះ ដើម្បីចែកដល់មន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែកស្រុក និងនៅពេលនេះបាន ចែកដល់មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាពទាំងអស់នៅក្នុងខេត្ត។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថារទេះរុញនេះនឹងធ្វើឱ្យមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាពក្នុងខេត្តក្រចេះទទួលបានពិន្ទុបន្ថែមទៀតលើ ការផ្តល់សេវាជូនដល់អ្នកជំងឺជាពិសេសសម្រាប់ជនពិការភាព។



ការគិតគូរនិងផ្តល់រទេះរុញនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះរួមនឹងថ្នាក់ដឹកនាំខេត្តក្រចេះចំពោះវិស័យសុខាភិបាល និងការផ្តល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋក្នុងខេត្ត។ ការពង្រីកសេវាសុខភាពឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលដែលត្រូវបានឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថាជាកម្មវិធីនយោបាយអាទិភាព ១ ក្នុងចំណោមគោលនយោបាយអាទិភាពចំនួន ៦ របស់រាជរដ្ឋាភិបាលកម្ពុជាដែលដាក់ចុះដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថារទេះរុញទាំង ១៦៨ នេះដែលត្រូវបានចែកដល់មន្ទីរពេទ្យនិងមណ្ឌលសុខភាពនៅទូទាំងខេត្តក្រចេះនេះជាអំណោយសប្បុរសធម៌របស់សមាគមមូលនិធិទ្រទ្រង់ការអភិវឌ្ឍន៍នៅកម្ពុជា ដែលមានលោកស្រី ខា ឡេង ជាប្រធានសមាគម និងជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាធ្វើឱ្យការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋកាន់តែប្រសើរថែមទៀត។​

ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្ត្រីក៏បានជំរុញនិងលើកទឹកចិត្តដល់មន្ទីរសុខាភិបាល មន្ត្រីបុគ្គលិកទាំងអស់បន្តផ្តល់សេវាជូនពលរដ្ឋប្រកបដោយការយកចិត្តទុកដាក់ វិជ្ជាជីវៈនិងការទទួលខុសត្រូវ។ ឯកឧត្តមបានកត់សម្គាល់ថាសេវាសុខាភិបាលនៅក្នុងខេត្តក្រចេះមានភាពល្អប្រសើរ និងទទួលបានជំនឿទុកចិត្តពីប្រជាពលរដ្ឋ ហើយបណ្តាខេត្តមួយចំនួននៅជុំវិញខេត្តក្រចេះបានមកទទួលសេវានៅខេត្តក្រចេះផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ