ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ធ្វើអ្វីមួយតម្កល់ផល ប្រយោជន៍ជាតិជាធំ
Tue,06 August 2024 (Time 11:53 PM)
ដោយ ៖ (ចំនួនអ្នកអាន: 99នាក់)

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រាប់ប្រជាពលរដ្ឋខ្មែរថា រាជរដ្ឋាភិបាលកម្ពុជា ធ្វើអ្វីមួយតម្កល់ផលប្រយោជន៍ជាតិជាធំ ខណៈគម្រោងព្រែកជីកហ្វូណនតេជោ នឹងបន្ដធ្វើឲ្យលេចចេញជារូបរាង ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន។

នាឱកាសអញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ នាព្រឹកថ្ងៃទី៦ កក្កដា សម្ដេចធិបតី បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់ប្រជាពលរដ្ឋខ្មែរ បានចូលរួមសាទរយ៉ាង កងរំពងចំពោះព្រឹត្តិការណ៍បើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ កាលពី៥ សីហា។

សម្ដេចធិបតីបន្ដថា គម្រោងព្រែកជីកហ្វូណនតេជោមានប្រជាពលរដ្ឋខ្មែរមួយចំនួន មានការសង្ស័យលើសមត្ថភាពការដឹកនាំរបស់ជាតិខ្លួនឯងថា បរទេសជាអ្នកសាងសង់ ប៉ុន្តែការពិតជាក់ស្តែងភាគច្រើន គឺជាស្នាដៃរបស់កូនខ្មែរ ក្នុងការកសាងព្រែកជីកនេះ ដូច្នេះរាជរដ្ឋាភិបាលត្រូវតែធ្វើគម្រោងនេះឲ្យបានចេញ ដើម្បីបញ្ចប់មន្ទិលសង្ស័យរបស់ប្រជាពលរដ្ឋខ្មែរ ហើយធ្វើដើម្បីផលប្រយោជន៍ជាតិខ្មែរ។

សម្ដេចនាយករដ្ឋមន្ដ្រីមានប្រសាសន៍ថា «បងប្អូនភាគតិច ឬភាគច្រើនដែលគាំទ្រ ឬមិនគាំទ្រ នៅតែជាខ្មែរ មានសិទ្ធិក្នុងការបញ្ចេញទស្សនៈរបស់ខ្លួន កង្វល់ និងការមន្ទិលសង្ស័យ ប៉ុន្ដែវាជាសិទ្ធិរបស់យើង និងការជាកាព្វកិច្ចរបស់យើង ។ រាជរដ្ឋាភិបាលធ្វើអ្វីមួយ គឺយើងមានតម្កល់ ផលប្រយោជន៍ជាតិជាធំ ហើយយើងនៅបន្ដធ្វើគម្រោងនេះ (គម្រោងព្រែកជីក) ដើម្បីឲ្យលេចចេញជារូបរាង ដើម្បីឲ្យផលប្រយោជន៍ជាតិរបស់យើង ប្រជាជនយើង ទាំងអ្នកគាំទ្រ ទាំងអ្នកនៅស្រពិចស្រពិល បានឃើញជាក់ស្ដែងថា គម្រោងនេះ ក្រៅពីលើកកម្រិតឯករាជ្យភាពរបស់កម្ពុជាក្នុងវិស័យដឹកជញ្ជូន ការគ្រប់គ្រងអធិបតេយ្យភាព របស់យើងកាន់តែរឹងមាំ»។

សម្ដេចថា អារម្មណ៍ក្នុងការខ្លាចបាត់បង់ផលប្រយោជន៍ជាតិ ត្រូវតែមានសម្រាប់កូនខ្មែរគ្រប់ៗគ្នា ប៉ុន្ដែដើម្បីឲ្យធានាថា កុំចាំអង្គុយព្រួយបារម្មខ្លាចបាត់អធិបតេយ្យភាព គឺត្រូវតែគិតគូរដើម្បីពង្រឹងខ្លួនឯង នេះជាកិច្ចការសំខាន់ ហើយរាជរដ្ឋាភិបាល ត្រូវដាក់ចេញគោល នយោបាយពង្រឹងខ្លួនឯង ទាំងគ្រប់វិស័យ ទាំងវិស័យអប់រំ វិស័យសុខភាព ទាំងសមត្ថភាពម្ចាស់ ការខ្លួនឯង នៅក្នុងការធ្វើផែនការ ការកសាងអភិវឌ្ឍន៍គ្រប់ខេត្ត ក្រុង គឺកូនខ្មែរជាធ្វើ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ