ខេត្តកណ្ដាល៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថាបានជំរុញភាពខ្លាំងរបស់ប្រជាជាតិតាមរយៈការចូលរួមជាស្មារតីសាមគ្គីជាតិជាធ្លុងមួយ។ សម្ដេចបានលើកឡើងឧទាហរណ៍ពីការចូលរួមគាំទ្រការសាងសង់ព្រែកជីកហ្វូណនតេជោដែលបានបើកការដ្ឋាននៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ។ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណន់តេជោ នៅឃុំសម្រោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាបើ ខ្មែរបាត់បង់មោទនភាព បាត់បង់សាមគ្គីភាពជាតិ បាត់បង់នូវស្មារតីជាតិនិយម វានឹងធ្វើឲ្យខ្មែរទន់ខ្សោយ។ សម្ដេចបានលើកឡើងពីការដួលរលំនៃសម័យអង្គរដែលធ្វើឲ្យខ្មែរបែកបាក់សាមគ្គី ហើយទម្រាំតែអាចកសាងបានដូចពេលបច្ចុប្បន្នគឺប្រើពេលយ៉ាងយូរ។សម្ដេចជឿថាការសម្រេចបាននូវការសាងសង់ព្រែកជីកហ្វូណនតេជោនេះគឺជាចំណុចចាប់ផ្ដើមនៃការរួបរួមសាមគ្គីជាតិខ្មែរឡើងវិញ។ សម្ដេចធិបតីសន្យាធ្វើអ្វីគ្រប់យ៉ាងដើម្បីរក្សាសន្តិភាពជាតិនិងធ្វើឲ្យជាតិរួមគ្នាជាធ្លុងមួយ និងការអភិវឌ្ឍប្រទេសឲ្យរីកចម្រើនរុងរឿង៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()
សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()
ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()
វីដែអូ