ថ្ងៃច័ន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ថ្នាក់ដឹកនាំ ​និងមន្ត្រីរាជការ សាលាខេត្តបាត់ដំបង ត្រៀមខ្លួនរួលរាល់អបអរសាទរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត
Sun,04 August 2024 (Time 02:22 PM)
ដោយ ៖ (ចំនួនអ្នកអាន: 107នាក់)

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ នេះ បានដឹកនាំមន្រ្តីរាជការសាលាខេត្ត ហាត់សមជាមុនសម្រាប់ថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដើម្បីបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងព្រែកជីកហ្វូណននេះ ដែលជាគំនិតផ្ដួចផ្ដើមឡើងរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។

លោកអភិបាលខេត្តបាត់ដំបង បានរៀបរាប់ពីគុណតម្លៃ និងផលប្រយោជន៍យ៉ាងសម្បូរបែបនៃគម្រោងព្រែកជីកហ្វូណនតេជោនេះ ដែលនាំឱ្យសេដ្ឋកិច្ចប្រទេសជាតិកើនឡើងយ៉ាងខ្លាំង និងពលរដ្ឋទូទាំងប្រទេសនឹងទទួលបានផលប្រយោជន៍សេដ្ឋកិច្ចមួយកម្រិតថែមទៀត។

លោកបន្ថែមថា៖ «ដើម្បីអបអរសាទរមហាព្រឹត្តការណ៍ថ្ងៃបើកការដ្ឋានរដ្ឋបាលខេត្តបានរៀបចំតុបតែងនៅតាមទីសាធារណៈ និងនៅតាមក្រុង ស្រុកទាំងអស់នៃខេត្តបាត់ដំបងបានលើកស្លាក តូច ធំ អបអរសាទរ ដាក់ទង់ជាតិហែរហមផ្លូវ តាមទីវត្តអារាម ក៏នឹងមានការទូងស្គរ សិស្សានុសិស្ស ពលរដ្ឋច្រើនកុះករនឹងចេញមកស្រែកជ័យឃោសអបអរសាទរនៅថ្ងៃបើកការដ្ឋានស្អែកនេះ»។

ចំពោះកងកម្លាំងគ្រប់ប្រភេទក៏បានរៀបចំ ផ្នែកសណ្ដាប់ធ្នាប់ សន្តិសុខសង្គមនៅថ្ងៃបើកការដ្ឋាន, លោកអភិបាលខេត្តបានបន្តថា ការបានរៀបចំទុករួចជាស្រេចនេះក្នុងនាមមន្រ្តីរាជការ និងប្រជាពលរដ្ឋរីករាយសប្បាយចិត្តនាំគ្នាត្រៀមអបអរសាទរមហាព្រឹត្តការណ៍គម្រោងព្រែកជីកហ្វូណនតេជោ នៅថ្ងៃស្អែកនេះផងដែរ។

បាំងតែមួយថ្ងៃទៀតប៉ុណ្ណោះ «គម្រោងព្រែកជីកហ្វូណនតេជោ» នឹងត្រូវបើកការដ្ឋានជាផ្លូវការក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។

គម្រោងព្រែកជីកហ្វូណនតេជោ គឺជាផ្ដួចផ្ដើមឡើងដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ហើយកំពុងបន្តជំរុញការអនុវត្តដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ដើម្បីជាអត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលានិងចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផលប្រយោជន៍ជាតិដ៏ធំធេង ជាពិសេសផ្នែកសេដ្ឋកិច្ច-សង្គមនៅកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ