ថ្ងៃច័ន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្ដម នេត្រ ភក្ត្រា៖ ក្នុងការបោះបង្គោលខណ្ឌសីមាព្រំដែនដែលជាបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ គេមិនដែលដេកស្រមៃ និងយកផែនទី​ google map មកប្រើនោះទេ
Sat,31 August 2024 (Time 09:42 AM)
ដោយ ៖ (ចំនួនអ្នកអាន: 65នាក់)

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ «សូមចូលរួមយោបល់បន្តិច! ក្នុងការបោះបង្គោលខណ្ឌសីមាព្រំដែនដែលជាបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ គេមិនដែលដេកស្រមៃ និងយកផែនទី​ google map មកប្រើនោះទេ ហើយក៏មិនមែនមើលលើ​ google map ដើម្បីវាយតម្លៃ និងកំណត់បង្គោលព្រំដែនដែលបានបោះនៅលើដីនោះដែរ។

ការយកផែនទី google map មកប្រៀបធៀប និងបកស្រាយពីបង្គោលព្រំដែនជាការបង្កើតឱ្យមានការយល់ច្រឡំក្នុងបំណងទុច្ចរិត។ ការបោះបង្គោលព្រំដែនដែលត្រឹមត្រូវនិងស្របតាមបច្ចេកទេសត្រូវឈរលើ៖

ទី១-ការងារខណ្ឌសីមានិងបោះបង្គោលព្រំដែន​ត្រូវផ្អែកលើផែនទីជាមូលដ្ឋានគឺផែនទីបូនខ្នាត ១/១០០ ០០០​​របស់ក្រុមភូមិសាស្ត្រឥណ្ឌូចិនបារាំងដែលសម្តេចព្រះ នរោត្តម​ សីហនុ​បានយកទៅតម្កល់នៅអង្គការសហប្រជាជាតិក្នុងឆ្នាំ ១៩៦៤ ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ

ទី២-ឈរមូលដ្ឋាននិយាមការដែលបានកំណត់និងបរិយាយលម្អិតនៅក្នុងពិធីសាស្តីពីការបរិយាយខ្សែព្រំដែន និងបង្គោលព្រំដែនដែលប្រទេសទាំងបានឯកភាពគ្នា

ទី៣-មុននឹងធ្វើការបោះបង្គោលព្រំដែននៅលើដីជាក់ស្តែង ត្រូវឆ្លងកាត់នីតិវិធីបច្ចេកទេសលម្អិតដែលធ្វើឡើងដោយក្រុមបច្ចេកទេសចម្រុះព្រំដែននៃភាគីទាំងពីរ ដោយមិនមានការលម្អៀងសូម្បីតែមួយមិល្លីម៉ែត្រឡើយ។

ដូច្នេះការដែលយកផែនទី​ google map ឬផែនទីដែលបានមកពីប្រភពផ្សេងៗមកបកស្រាយពីខ្សែបន្ទាត់ព្រំដែននិងការបោះបង្គោលព្រំដែន មិនត្រឹមត្រូវនិងមិនអាចយកជាការបានឡើយ។ សូម្បីបញ្ជាក់ថា កន្លងមក ប្រទេសមួយចំនួននៅលើពិភពលោករួមទាំងកម្ពុជាផងបានធ្វើការតវ៉ាទៅក្រុមហ៊ុន google អំពីការបង្ហោះផែនទីដែលមិនស្របនឹងផែនទីកំណត់ព្រំដែនរដ្ឋនៃប្រទេសទាំងនោះ។ ម្យ៉ាងទៀត, ក្នុងការងារកំណត់ព្រំដែនរវាងរដ្ឋនិងរដ្ឋ គេមិនអាចយកផែនទី google map មកធ្វើជាមូលដ្ឋានវាស់វែងខណ្ឌសីមានិងបោះបង្គោលព្រំដែនបានជាដាច់ខាត។

ដូច្នេះ សូមបងប្អូនកុំមានការយល់ច្រឡំ ជឿលើការបំភ្លៃរបស់បុគ្គលជ្រុលនិយមមួយក្តាប់តូច»៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ