ថ្ងៃច័ន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អគ្គស្នងការដ្ឋាននគរបាលជាតិ បើក​វគ្គ​បណ្តុះបណ្តាល​ពង្រឹង​ និង​លើកកម្ពស់​ជំនាញ​ប្រឆាំង​ការ​សម្អាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ និង​ហិរញ្ញប្បទាន​ដល់​ការ​រីកសាយ​ភាយ​អាវុធ​មហា​ប្រល័យ​
Fri,30 August 2024 (Time 11:29 AM)
ដោយ ៖ (ចំនួនអ្នកអាន: 66នាក់)

(ភ្នំពេញ​)៖ ឧត្តមសេនីយ៍ឯក​ ឃឹ​ង​ សា​រ៉ាត់​ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ និង​ជា​អនុប្រធាន​ក្រុមការងារ​ប្រឆាំង​ការ​ សម្អាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ភេរវកម្ម​​តំណាងឧត្តមសេនីយ៍ឯក​ ស៊ា​ង​ ធា​រិ​ទ្ធ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ប្រធាន​ក្រុមការងារ​ប្រឆាំង​ការ​ សម្អាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បាន​អញ្ជើញ​ជា​អធិបតីភាព​ ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ ​ស្តី​ពី​ ការ​ពង្រឹង​ និង​លើកកម្ពស់​ជំនាញ​ប្រឆាំង​ការ​សម្អាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ និង​ហិរញ្ញប្បទាន​ដល់​ការ​រីកសាយ​ភាយ​អាវុធ​មហា​ប្រល័យ​ ​នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ដោយ​មាន​សិក្ខាកាម​ជា​ស្នងការ​រង​ នាយការិយាល័យ​ និង​នាយ​រង​ការិយាល័យ​ មក​ពី​បណ្តា​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត​ចំនួន​ ៤៥​រូប​។

​ឧត្តមសេនីយ៍ឯក​ ឃឹ​ង​ សា​រ៉ាត់​ បានថ្លែង​ថា​ ប្រទេស​កម្ពុជា​បាន​ចូល​ជា​សមាជិក​របស់​ក្រុម​ ប្រទេស​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ (​ហៅ​កាត់​ថា​ APG)​ ដែល​ជា​បុត្រ​សម្ព័ន្ធ​ប្រចាំ​តំបន់​របស់​ FATF​ (​ហ្វា​ត​)​ កាលពី​ឆ្នាំ​២០០៤​ ហើយ​កាលនោះ​ យើង​មិន​ទាន់​មានច្បាប់​ប្រឆាំង​ការ​សម្អាត​ប្រាក់​នៅឡើយ​ទេ​។
​ បន្ទាប់​ពី​ចូល​ជា​សមាជិក​ រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​គោលការណ៍​ជា​ច្រើន​ ទាំង​ក្រប​ខណ្ឌ​ច្បាប់​ និង​យន្តការ​ថ្នាក់​ជាតិ​ រហូត​ដល់​កម្រិត​ប្រតិបត្តិការ​ សំដៅ​អនុវត្ត​អនុសាសន៍​ចំនួន​ ៤០​របស់​ FATF​ (​ហ្វា​ត​)​។ ដែល​ជា​កិច្ច​ឆ្លើ​យ​តប យើង​បាន​បង្កើត​ច្បាប់​ប្រឆាំង​ការ​សម្អាត​ប្រាក់​ និង​បទដ្ឋាន​ពាក់ព័ន្ធ​ជា​ច្រើន​។​

លោកឧត្តមសេនីយ៍ឯកបន្ត​ថា​ រហូត​មក​ដល់​ បច្ចុប្បន្នប្រទេស​កម្ពុជា​ បាន​ធ្លាក់​ចូល​ក្នុង​បញ្ជី​ប្រផេះ​ចំនួន​០២​លើក​រួច​មក​ហើយ​ ដែល​លើក​ទី​១​ គឺ​នៅ​ឆ្នាំ​២០១១​ និង​បាន​ចេញពី​បញ្ជី​ប្រផេះ​វិញ​កាលពី​ឆ្នាំ​២០១៥​ និង​លើក​ទី​២​ កាលពី​ឆ្នាំ​២០១៩​ និង​បាន​ចេញពី​បញ្ជី​ប្រផេះ​វិញ​ កាលពី​ឆ្នាំ​២០២៣​។​

លោកឧត្តមសេនីយ៍ឯក​បន្ត​ថា​ បន្ទាប់​ពី​ចេញពី​បញ្ជី​ប្រផេះ​ កាលពី​ឆ្នាំ​២០២៣​ ក្រុមការងា​ប្រឆាំង​ការ​សម្អាត​ប្រាក់​ ថ្មីៗ​នេះ​កំពុង​តែ​វាយតម្លៃ​បទល្មើស​ហានិភ័យ​ជាតិ​ ដែល​ក្នុង​នោះ​រួម​មាន​ បទល្មើស​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ បទល្មើស​ជួញដូរ​មនុស្ស​ និង​បទល្មើស​ឆបោក​ជាដើម​ ដើម្បី​យក​ជា​អ​ទិ​ភាព​ ក្នុង​ការ​ស៊ើបអង្កេត​បទល្មើស​សម្អាត​ប្រាក់​។​ ដើម្បី​ធានា​ប្រសិទ្ធភាព​ ប្រសិទ្ធ​ផល​ ការ​ស្រាវជ្រាវ​ស៊ើបអង្កេត​ បទល្មើស​សម្អាត​ប្រាក់​ ក្រុមការងារ​ប្រឆាំង​ការ​សម្អាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ជា​ច្រើន​លើក​រួច​មក​ហើយ​ ក្នុង​គោលបំណង​ ដើម្បី​បង្កើន​សមត្ថភាព​មន្ត្រី​អនុវត្ត​ច្បាប់​ លើ​ការងារ​ប្រឆាំង​ការ​សម្អាត​ប្រាក់​នេះ​។​

លោក​បន្ត​ថា​ វគ្គ​បំប៉ន​លើក​នេះ​ គឺ​ខុស​ប្លែក​ពី​វគ្គ​មុនៗ​ ដែល​បាន​រៀបចំ​ឡើង​ ដោយ​វគ្គ​នេះ​យើង​ និង​ធ្វើការ​ជ្រើសរើស​ អ្នក​ដែល​ទទួល​បាន​ពិន្ទុ​ខ្ពស់​ ដើម្បី​ធ្វើ​ជា​ជន​បង្គោល​ លើ​ការងារ​ប្រឆាំង​ ការ​សម្អាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ នៅ​តាម​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត​។​ ជន​បង្គោល​ ដែល​ត្រូវ​បាន​ជ្រើសតាំង​ ត្រូវ​ជួយ​បង្ហាត់បង្រៀន​ដល់​មន្ត្រី ​ដែល​នៅ​ក្នុង​អង្គភាព​របស់​ខ្លួន​ឲ្យ​បាន​យល់​ដឹង​អំពី​ការងារ​សម្អាត​ប្រាក់​នេះ​៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ម៉ែន សំអន គាំទ្រប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាពជាអ្នកដឹកនាំស្ត្រី និងក្មេងស្រី នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតជូនជនរួមជាតិ អបអរសាទរ «ក្រមាខ្មែរ» ដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ឃួន សុដារី ៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹទ្ធសភា បន្តសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើស អនុប្រធានទី១ និងអនុប្រធានទី២ ()

វីដែអូ